(ភ្នំពេញ)៖ សាលា អាយឃីដ ដែលជាសាលាមានការបង្រៀន កម្មវិធីសិក្សា UCMAS កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ បានរៀបចំពិធីជូនដំណើរកុមារជើងឯកកុមារកម្ពុជាឆ្នើមគិតលេខរហ័ស ចំនួន៥៨នាក់ ដែលជាជ័យលាភី មកពីប្រកួតយកជើងឯកថ្នាក់ជាតិ កាលពីក្នុងចំណោម កុមារ ២៣៤៣ ដែលបានប្រកួតយកជើងឯកថ្នាក់ជាតិ កាលពីខែសីហា ២០១៧ នៅសាលកោះពេជ្រថ្មីៗនេះ។
ការប្រកួតគិតលេខរហ័សអន្តរជាតិនេះ នឹងប្រារព្វនៅថ្ងៃទី១០ និង១១ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុង Kuala Lumpua ប្រទេសម៉ាឡេស៊ី។ វាជាកិត្តិយសសំរាប់ប្រទេសកម្ពុជារបស់យើង ដែលឥឡូវនេះ យើងមានកុមារឆ្លាតៗ ដែលអាចមានសម្ថភាពប្រកួតជាមួយកុមារអន្តរជាតិ ដែលមកពី៧៥ប្រទេស មកពី សហរដ្ឋអាមេរិក ឥណ្ឌា អូស្រ្តាលី អង់គ្លេស កាណាដា ម៉ាឡេស៊ី អារ៉ាប់ និងប្រទេសជាច្រើនទៀត ដើម្បីប្រកួតយកពានរង្វាន់ពិភពលោក ដែលនឹងប្រកួតគិតលេខលើវិញ្ញាសារ សរសេរ ស្តាប់ និងវិញ្ញាសារមើល ហើយបែងចែកតាមកំរិតរបស់កុមារទាំងអស់។
កម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ Universal Concepts of Mental Arithmetic System (UCMAS) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ នៅប្រទេសម៉ាឡេស៊ី និង មានការទទួលស្គាល់ពីក្រសួងអប់រំ ចំនួន៧៥ ប្រទេសលើពិភពលោក មានកម្រិត ISO 9001:2008 និងជាប់កំណត់ត្រាពិភពលោក។ កម្មវិធីនេះ មានគោលបំណងសំខាន់ គឺជួយឲ្យកុមារ មានភាពវៃឆ្លាតខាងផ្នែក ផ្តោតអារម្មណ៏ អង្កេតចងចាំ ស្រមៃឃើញរូបភាព មានទំនុកចិត្ត និងគណនាលេខ ដោយមិនចាំបាច់ប្រើឧបករណ៏ជំនូយ ដូចជា ប៊ិច ក្រដាស់ប្ញម៉ាស៊ីនគិតលេខ។
សូមជម្រាបផងដែរថា បច្ចុប្បន្ន UCMAS បានបណ្តុះបណ្តាលសិស្ស រាប់លាននាក់ និងគ្រូរាប់សែន នាក់នៅលើពិភពលោក។ ដោយឡែកនៅប្រទេសកម្ពុជា កម្មវិធី UCMAS កំពុងតែមានភាពពេញនិយម និងបានជួយអោយកុមារកម្ពុជា មានភាពវ័យឆ្លាត ក្នុងការសិក្សាចំណេះដឹងទូទៅរបស់គេ ក៏ដូចជាបង្កើននូវកំរិតបញ្ញា អាយ ឃ្យូ អោយកាន់តែខ្ពស់ហើយធ្វើអោយគាត់រៀនពូកែរគ្រប់មុខវិជ្ជា។ កម្មវិធីនេះ ត្រូវបានទទួលស្គាល់ពី ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រ កម្មវិធី STEM របស់រាជរដ្ឋាភិបាល។ សព្វថ្ងៃកម្មវិធីយូស៊ីម៉ាស់ នៅកម្ពុជា បានដាក់បង្រៀនក្នុង៣០សាខា ទូទាំងរាជធានី ខេត្ត ដោយមានសិស្សកំពុងសិក្សា ចំនួនប្រមាណ១០០០០នាក់៕