(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត,លោក អាន គន្ធធារ៉ា, និងកញ្ញា យ៉ង់ សក្គុណា, លោក ហួន លីហួ, អ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្ដេច ទៀ បាញ់៖ វត្តមានក្រុមបច្ចេកទេសអង្គការ OPCW មកពិនិត្យគ្រាប់បែកគីមីនៅកម្ពុជា គឺបង្ហាញភស្ដុតាងជាក់ស្ដែងថា កម្ពុជាមិនបានយកបញ្ហាគ្រាប់បែក វាយប្រហារអាមេរិកឡើយ!
២៖ សម្ដេច ទៀ បាញ់៖ អាមេរិកគួរតែជួយកម្ពុជាដើម្បីរកគ្រាប់បែកគីមី ព្រោះគ្រាប់បែករកឃើញសុទ្ធតែជារបស់ខ្លួន
៣៖ អាមេរិកផ្តល់ជំនួយ៥៥,០០០ដុល្លារ សម្រាប់ការងារអភិរក្សសម្លៀកបំពាក់ របស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅសារមន្ទីរទួលស្លែង
៤៖ ក្រសួងមហាផ្ទៃ អំពាវនាវកុំឱ្យចាញ់បោក ជនខិលខូច ដែលបន្លំប្រើឈ្មោះថ្នាក់ដឹកនាំ ដើម្បីរត់ការតែងតាំងមុខតំណែង នៅតាមមូលដ្ឋាន
៥៖ កម្ពុជា-ថៃ គ្រោងបង្កើតច្រកទ្វារព្រំដែនអន្តរជាតិ៤បន្ថែម ដើម្បីសម្រួលការដឹកជញ្ជូន និងឆ្លើយតបកំណើនទេសចរ
៦៖ គ.ជ.ប អំពាវនាវឲ្យពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួនតាមឃុំ-សង្កាត់ ឬតាម www.voterlist.org.kh ចាប់ពីថ្ងៃទី១៤-២៤ ខែធ្នូ!
៧៖ ក្រោយផ្ទុះឡរោងចក្រ៤ករណី ក្រសួងការងារចាត់វិធានការពង្រឹងសមត្ថភាពមន្ត្រី ដើម្បីអនុវត្តការងារបង្ការទប់ស្កាត់គ្រោះថ្នាក់ ដោយសារការផ្ទុះឡ
៨៖ នាយក ADB ៖ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ ជាប្រទេសជោគជ័យបំផុត និងឈានមុខគេលើពិភពលោក ក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្រ
* ព័ត៌មានអន្តរជាតិ (World News)
១៖ បក្សប្រឆាំងវេណេស៊ុយអេឡា «ត្រូវបានហាមឃាត់ មិនឲ្យចូលរួមបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៨» ដោយសារបញ្ហាមួយ..
២៖ សហរដ្ឋអាមេរិក «សម្តែងការសោកស្តាយជាខ្លាំង» ដែលប៉ាឡេស្ទីនប្រកាសលែងទទួលស្វាគមន៍ លោក Mike Pence!
៣៖ ជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធាស្ទាក់ចាប់មីស៊ីល ខណៈកំពុងមានភាព តានតឹងជាមួយកូរ៉េខាងជើង
៤៖ សម្ព័ន្ធអារ៉ាប់ ប្រាប់ឱ្យសហរដ្ឋអាមេរិកលុបចោលការទទួលស្គាល់ ហ្សេរុយសាឡឹមជារបស់អ៊ីស្រាអែល
៥៖ អ៊ីរ៉ង់ប្រាប់ទៅ អារ៉ាប៊ីសាអូឌីត៖ «ឈប់ឱនក្បាលដាក់អ៊ីស្រាអែលទៅ នោះយើងនឹងអាចស្តារទំនាក់ទំនងឡើងវិញ...»
៦៖ មេដឹកនាំអ៊ីស្រាអែល ព្រលយមួយឃ្លាយ៉ាងឈឺចាប់៖ «ប្រជាជនប៉ាឡេស្ទីនគួរតែប្រឈមមុខ និងទទួលស្គាល់ការពិត...»
៧៖ នេះហើយសង្គ្រាម! ទោះប្រទេសក្លាយទៅជាផេះក្តី មេដឹកនាំស៊ីរីអះអាងថា «យើងមានលទ្ធភាព ស្តារអ្វីៗឡើងវិញបាន...»
៨៖ ប្រទេសកូរ៉េខាងត្បូង «ចង់បង្កើតបណ្តាញទំនាក់ទំនងផ្ទាល់ ជាមួយនិងកូរ៉េខាងជើង» ក្នុងករណីបន្ទាន់ណាមួយកើតឡើង...
៩៖ អាជ្ញាធរអូស្ត្រាលី «បំពាក់ឧបករណ៍បំពងសំឡេងធំៗ ក្នុងទីក្រុង Melbourne» ដើម្បីប្រកាសអាសន្ន ក្នុងករណីផ្ទុះភេរវកម្ម... ៕