(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់វិស័យបាល់ទាត់កម្ពុជា! ពេលនេះកីឡាករជម្រើសជាតិកម្ពុជា កែវ សុខផេង បានសម្រេចចិត្តចុះកិច្ចសន្យាជាមួយក្លឹប PKNP FC ដែលជាសមាជិកនៃលីគកំពូលប្រទេសម៉ាឡេស៊ីជាផ្លូវការហើយ រយៈពេល ១ឆ្នាំ។ នេះបើតាមការបង្ហើបឲ្យដឹងពីប្រភពដ៏ជិតស្និតនឹងអតីតសមាជិកក្លឹបភ្នំពេញក្រោនរូបនេះ។
គួរបញ្ជាក់ថា កែវ សុខផេង គឺជាកីឡាករកម្ពុជាទី២ ដែលបានប្រកបអាជីពក្នុងលីគកំពូលម៉ាឡេស៊ី បន្ទាប់ពីអតីតមិត្តរួមក្រុមកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ដែលបានចុះកុងត្រាជាមួយក្លឹប Terengganu-FA កាលពីពេលថ្មីៗកន្លងទៅ។
មិនតែប៉ុណ្ណោះ ពេលនេះមានកីឡាករដ៏ល្បីរបស់កម្ពុជាម្នាក់ទៀតគឺ ចាន់ វឌ្ឍនាកា ក៏បានលេចលឺព័ត៌មាន ត្រៀមទៅលេងឲ្យក្លឹបមួយនៅលីគកំពូលម៉ាឡេស៊ីនោះផងដែរ៕