(ប៉ៃលិន)៖ យុវជនម្នាក់ ត្រូវបានពិនិត្យដឹងថាបានប្រើប្រាស់គ្រឿងញៀនលើសកម្រិត ក៏បែកគំនិតចងកសម្លាប់ខ្លួនឯង នៅខាងក្រោយផ្ទះ ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេត ដួង អាយុ៣៣ឆ្នាំ មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះធ្វើអត្តឃាតនេះ មកពីបានប្រើប្រាស់ថ្នាំញៀនហួសកម្រិត និងបែកថ្នាំ។ ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានប្រគល់សាកសពទៅកាន់លោកអាចារ្យ និងស្រាវជ្រាវរកក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕