Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ACU នឹងរៀបចំពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ នៅវិទ្យាស្ថានបច្ចេកទេស នៅថ្ងៃស្អែក

11-12-2017 14:32

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងរៀបចំប្រគំតន្រ្តី នៅវិទ្យាស្ថានបច្ចេកទេស នៅរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីអបអរសាទរដល់ ទិវាជាតិប្រយុទ្ធប្រឆាំង អំពើពុករលួយ៩ធ្នូ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ACU នៅថ្ងៃនេះ។

ពិធីនេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕