(ភ្នំពេញ)៖ សពលោក អ៊ឹម សិទ្ធី សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម នឹងត្រូវបូជានាថ្ងៃពុធ ១០ ខែមិគសិរ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គស ២០១៧ នៅឈាបនដ្ឋានមុខវត្តបុទុមវតី។
ចំណែកឯបុណ្យគម្រប់៧ថ្ងៃ របស់សពលោក អ៊ឹម សិទ្ធី នឹងត្រូវប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិគ្រឹះ លោកស្រី ហង់ ភារី អ៊ឹម សិទ្ធី លេខ៣៥ ផ្លូវ១៩៧០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
គួររំលឹកថា លោក អ៊ឹម សិទ្ធី សមាជិកគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានទទួលមរណភាព កាលពីម៉ោង៤៖៤៥នាទី ព្រឹកថ្ងៃស្រុក ០៥ រោច ខែមិគសិរ ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ៕