(ភ្នំពេញ)៖ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដឹកនាំដោយលោក ទី រ៉ូនី ប្រធានសាខា សហការជាមួយមន្រ្តីមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល រាជធានីភ្នំពេញ មន្ត្រីមន្ទីរពាណិជ្ជកម្ម មន្ត្រីតំណាងផ្សារ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យផលិតផលចំណីអាហារ បន្លែ ត្រី សាច់ ដោយគំរូទៅពិសោធន៍នៅរថយន្តចល័ត ផ្សារដីហ៊ុយ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោក ទី រ៉ូនី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទៅលើផលិតផល ចំណីអាហារបន្លែ ត្រី សាច់ស្រស់ និងគ្រឿងអាហារក្រៀមមួយចំនួនទៀត ដែលកំពង់ចរាចរ ដាក់លក់នៅក្នុងផ្សារដីហុយ ដូចជាសសៃគុយទាវ មីលឿង លត ប្រហិតសាច់គោ មឹក ស្ករត្នោត បន្លែ ផ្លែឈើ គល់ស្លឹកគ្រៃហាន់រួច ... ប្រមាណ ៤៣មុខ ។ ពេលចុះត្រួតពិនិត្យមន្រ្តីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យ រកឃើញជាតិម្សៅស (Sodium Hydrosofite) មាននៅក្នុងគល់ស្លឹកគ្រៃ ចំនួន ៣គីឡូក្រាម ដែលជាសារធាតុប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
ក្នុងឱកាសនោះដែរ លោក ទី រ៉ូនី បានអំពាវនាវដលើបងប្អូនអ្នកលក់ដូរ សូមកុំប្រើ សារធាតុដែលហាមឃាត់ ដែលប៉ះពាល់ ដល់សុខភាពប្រជាជន អ្នកប្រើប្រាស់ ។ ហើយលោកក៏បានសូមស្នើសុំដល់បង ប្អូនប្រជាពលរដ្ឋទូទៅ កុំបារម្ភលើបញ្ហា នេះ និងសូមជួយផ្តល់ដំណឹងពីទីតាំង ឬកន្លែងណា ដែលមានដាក់សារធាតុហាម ឃាត់លើចំណីអាហារ ដើម្បីនាយកដ្ឋាន កាំកុងត្រួលចុះត្រួតពិនិត្យ និងមានវិធានការតាមច្បាប់។
លោកប្រធានបន្តថា ចំណែកអាជីវករលក់គ្រឿងចាប់ ហួយក្នុងផ្សារដីហុយ ក៏ពួកគាត់យល់ពីផលប៉ះពាល់សុខភាពដល់អ្នកទិញ យកទៅបរិភោគ ដោយពួកគាត់មិនមាន លក់របស់ខូចគុណភាពឡើយ៕