(តាកែវ)៖ សិស្សានុសិស្ស លោគ្រូអ្នកគ្រូ ចំនួន២៨៩នាក់ និងប្រជាពលរដ្ឋចំនួន២៧៦គ្រួសារ នៅមកពី៤ភូមិ ក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ទទួលបានអំណោយពី លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ដែលអំណោយនេះ ជាទឹកចិត្តដ៏ថ្លៃថ្លា ដើម្បីរួមចំណែកក្នុងការជួយសង្គម។

អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន តំណាងរបស់លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ យកទៅចែកជូននៅក្នុងវត្តអង្គកំណប់ ស្ថិតក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលមានការចូលរួមពីសិស្សានុសិស្ស យាយតាចំនួន៤ភូមិ រួមមាន៖ ភូមិជើងលងត្រើយខាងលិច ភូមិជើងលងត្រើយខាងកើត ភូមិស្វាយខន និងភូមិតានន។

អំណោយដែលផ្តល់ជូននោះរួមមាន៖

* សិស្សានុសិស្សចំនួន២៨១នាក់ ម្នាក់ៗទទួលបាន សៀវភៅ៣ក្បាល ប៉ិច១ដើម ថវិកាចំនួន៣ពាន់រៀល
* លោកគ្រូអ្នកគ្រូ៨នាក់ ទទួលបានកាបូប១ និងថវិកា២ម៉ឺនរៀល
* ប្រជាជពលរដ្ឋ២៧៦គ្រួសារ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល សារ៉ុង១ អង្ករ១០គីឡូក្រាម ទឹកត្រី១ឡូ ទឹកស៊ីអ៊ីវ១ឡូ និងខ្ទឹម១គីឡូក្រាម។

ជាមួយគ្នានេះ តំណាងលោក ម៉ក់ ជីតូ ក៏បានជួយសម្រួលកសាងជាផ្លូវក្រួសក្រហម១ខ្សែ ចំណាយទឹកប្រាក់អស់១,៥៨០ដុល្លារ និងចាក់សាបសម្រួលដល់ការធ្វើដំណើរ នៅមុខសាលាក្នុងឃុំដូងនោះ ដោយចំណាយទឹកប្រាក់ជាង៤លានរៀល និងប្រមូលបច្ឆ័យពីបុណ្យផ្កាកសាងវត្តអង្គកំណប់បាន ២០លានរៀលផងដែរ៕