(ភ្នំពេញ)៖ ពិតណាស់ ពាក្យជោគជ័យ ងាយស្រួលនិយាយ មិនថាពេលណា ពេលវេលាណា ទីកន្លែងណា ប៉ុន្ដែបើសម្រាប់ការអនុវត្ដ នៃជំហានរបស់យើង មិនស្រួលដូចជាការនិយាយនោះឡើយ ដើម្បីទទួលបានជោគជ័យ ទៅលើការងារអ្វីមួយនោះ ក្នុងជីវិតមនុស្សម្នាក់ៗ ពេលខ្លះប្រឹងប្រែងដែរ តែមិនដល់គោលដៅ ដែលខ្លួនចង់បាន តើនោះមកពីមូលហេតុអ្វី ដែលចម្ងល់លោកអ្នក តែងតែមាន និងគិតជានិច្ចនោះ។
អស់កង្វល់ហើយនៅពេលនេះ សម្រាប់លោកអ្នកដែលចង់ទទួលបានជោគជ័យ និងក្លាយជាអ្នកដឹកនាំអាជីវម្មវ័យក្មេង ជាមួយនិងកម្មវិធីបង្វឹកពិសេស «YOUNG CEO CAMBODIA » ដែលក្រុមហ៊ុន Successco បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដោយប្រព្រឹត្ដទៅ នៅសណ្ឋាគារ អ៊ឺនធឺខន ។
ក្នុងកម្មវិធីនោះ ក៏មានវត្ដមាន លោក ស៊ីម តារា ដែលជាក្រុមប្រឹក្សាភិបាលរួមមានស្ថាបនិក នៃក្រុមហ៊ុន Successco, លោក ហុង សុខហួរ អគ្គនាយកទីផ្សារមូលប័ត្រនៃកម្ពុជា, លោក ឆូយ ពិសាល ជាអ្នកឯកទេសផ្នែកទីផ្សារ និងការលក់ ដែលលោកមានជំនាញ និងបទពិសោធន៍ខ្ពស់ ជាមួយនិងក្រុមហ៊ុនល្បីៗលំដាប់ជាតិ-អន្ដរជាតិ និងជាគ្រូបណ្តុះបណ្តាលផ្នែកទីផ្សារ និង ការលក់ជាច្រើនឆ្នាំកន្លងមកនេះ ព្រមទាំងវាគ្មិនផ្សេងៗទៀត ។
YONG CEO Cambodia ជាកម្មវិធី បង្វឹកពិសេស សម្រាប់អ្នកដែលចង់ចាប់ផ្ដើម អាជីវកម្ម ផ្ទាល់ខ្លួន ឬត្រូវការកែច្នៃ និងអភិវឌ្ឍន៍អាជីវកម្ម ដែលមានស្រាប់ ឲ្យរីកចម្រើន ទៅមួយកម្រិតទៀត មានប្រព័ន្ធគ្រប់គ្រង ច្បាស់លាស់ និងមានស្ដង់ដារ ដែលអាចចុះបញ្ជី នៅផ្សារភាគហ៊ុន ទៅថ្ងៃមុខបាន ផងដែរ។
ខាងក្រោមនេះ ជាលទ្ធផល និងអត្ថប្រយោជន៍ ១០ចំនុចធំៗ ដែលអ្នកនឹងទទួលបាន ពីកម្មវិធីពិសេស YONG CEO នេះមានដូចជា ៖
*ក្លាយជាអ្នកដឹកនាំអាជីវកម្មវ័យក្មេងកម្ពុជា ដែលមានសមត្ថភាព និងផ្នត់គំនិតជោគជ័យ កំពូល ទាំងអាជីវកម្ម និងហិរញ្ញវត្ថុ
*យល់ដឹងអំពីគោលការណ៍ និងចេះពីវិធីបង្កើតក្រុមហ៊ុន ដែលមានស្ដង់ដាត្រឹមត្រូវ តាំងពីដំបូង ទោះបីជាការចាប់ផ្ដើម ពីតូចក៏ដោយ
*ដឹងពីយុទ្ធសាស្ដ្រជ្រើសរើសដៃគូពាណិជ្ជកម្ម និងក្រុមការងារប្រតិបត្ដិតាមនិតិវិធី និងគោលការណ៍ ក្នុងភាពជាម្ចាស់ភាគហ៊ុន
*ចេះពីវិធីសាស្ដ្ររចនា និងអភិវឌ្ឍន៍គំរូអាជីវកម្ម (Business Model) ដែលមានចំនុចលក់ខុសពីគេ ដែលអាចកាត់ចំណែក ទីផ្សារបានធំ និងនាំមុខ គូប្រកួតប្រជែង
*ចេះពីយុទ្ធសាស្ដ្រគ្រប់គ្រង និងត្រួតពិនិត្យ របាយការណ៍ហិរញ្ញវត្ថុ និងគម្រោងថវិកា របស់ក្រុមហ៊ុន ច្បាស់លាស់ ដោយពុំចាំបាច់ មានជំនាញគណនេយ្យ
*ចេះរៀបចំយុទ្ធសាស្ដ្រហិរញ្ញវត្ថុ និងវិធីសាស្ដ្រគៀរគរ ដើមទុនពីសាធារណៈ ក្នុងការចាប់ផ្ដើម និងពង្រីកអាជីវម្ម របស់អ្នក
*ចេះរបៀបគណនា និងការកំណត់តម្លៃ ភាគហ៊ុនរបស់ក្រុមហ៊ុន និងវិធីសាស្ដ្ររៀបចំផែនទី ហិរញ្ញវត្ថុក្រុមហ៊ុន ពីចំនុចចាប់ផ្ដើម រហូតដល់ចូលផ្សារហ៊ុន
*ចេះអភិវឌ្ឍន៍ និងត្រួតពិនិត្យ យុទ្ធសាស្ដ្រទីផ្សារ និងអាចសម្រេចិត្ដ លើគម្រោងថវិកា ចំណាយលើ ការធ្វើទីផ្សារបានត្រឹមត្រូវ
*ការរៀបចំយុទ្ធសាស្ដ្រលក់ និងចេះបង្កើតក្រុមការងារផ្នែកលក់ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ។
*ក្លាយជា CEO ដែលមានជំនាញ និយាយជាសាធារណៈ និងចេះធ្វើបទបង្ហាញ អំពីអាជីវកម្ម ដ៏មានប្រសិទ្ធិភាព និងភាពទាក់ទាញ ដល់ក្រុមការងារ និងវិនិយោគិន។
ដល់ពេលហើយ ដែលអ្នកត្រូវរៀនបង្កើត និងដឹកនាំអាជីវកម្មដែលជារបស់ខ្លួនឯង! នោះជាយុទ្ធសាស្រ្តតែមួយគត់ ដែលនាំអោយអ្នកអាចទទួលបានភាពឯករាជ្យផ្នែកហិរញ្ញវត្ថុ និងអាចជួយដល់អ្នកដទៃបាន។ បើលោកអ្នកមានចំណាប់អារម្មណ៍ អាចរកទាក់ទងជាមួយនិង ក្រុមហ៊ុន Successco ៕