ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពីធីលៀងសាយភោជអបអរសាទរការជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍អន្ដរជាតិ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចរីភាព»
10-12-2017 08:03
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ បានរៀបចំពីធីលៀងសាយភោជអបអរសាទរ ការជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍អន្ដរជាតិ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចរីភាព» និងជ័យលាភីរាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក ផ្តល់ជូនដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។
ពិធីនេះធ្វើឡើងនៅសណ្ឋាគារ សុខា ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ធជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឃួង ស្រេអអភិបាលរាជធានីភ្នំពេញ លោកសាស្ត្រាចារ្យ បណ្ឌិតអាន តុន ការ៉ាគា ( Anton Caragea ) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងមានការចូលរួមពីមន្ត្រីជាច្រើននាក់ទៀត។
លោក ឃួង ស្រេង បានលើកឡើងថា ការជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍អន្ដរជាតិ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចរីភាព» និងជ័យលាភីវរាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក ផ្តល់ជូនដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប មិនមែនជាការជ្រើសរើសដោយភាពចៃដន្យនោះទេ។ តែវាជាគម្រោងនៃការរៀបចំផែនការច្បាស់លាស់ កិច្ចការចាត់តាំងអនុវត្ត ដ៏មានប្រសិទ្ធភាព និងការជម្នះរាល់ការលំបាកស្មុកស្មាញ ក្រោមម្លប់សន្តិភាព៕