(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រខ្ពស់ ពីភ្ញៀវជាតិ -អន្ដរជាតិ កន្លងមកនេះ ភោជនីយដ្ឋាន ឌីមសាំ អែមភើរើ (DIM SUM EMPERORS) និងដាក់ឲ្យដំណើរការសាខាថ្មី ដែមានទីតាំងស្ថិតនៅ អ៊ីឌិន ហ្គាឌិន បឹងកក់ ខណ្ឌដូនពេញក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងពិធីចុះហត្ថលេខាផ្ដល់សិទ្ធិធុរិកិច្ច ជូនទៅដល់ម្ចាស់កម្មសិទ្ធ ដែលបានធ្វើនៅ ឌីមសាំ អែមភើរើ សាខាច្បារអំពៅនេះ មានការចូលរួមពី នាយកគ្រប់គ្រង ឌឹមសាំអែមភើរើ លោកប្រាក់ សំខាន់បញ្ញារាជ ដែលជាដៃគូសហការ ជាមួយលោកស្រី អាន ដេពូល ឃឺឃូស អគ្គនាយិការ ក្រុមហ៊ុន Meas Development Holding ដែលជាក្រុមហ៊ុនធំ ប្រតិបត្ដិការសាខាទាំងអស់ ។
ការចុះហត្ថលេខាសិទ្ធធុរកិច្ច ភោជនីយដ្ឋាន ឌីមសាំអែមភើរើថ្មីនេះ ដឹកនាំគ្រប់គ្រងដោយ លោកស្រី Denise Lum នាយកគ្រប់គ្រងប្រតិបត្តិ ជាមួយនឹងគំនិតថ្មីៗនៃម្ហូបបែបគងទុងសម័យទំនើប ដោយផ្ដោតទៅលើបរិបថថ្មីៗ នៅទីក្រុងហុងកុង និងនៅតំបន់អាស៊ីអាគ្នេយ៍ «អាហារឌីមសាំ» ច្រើនជម្រើស ដែលអតិថិជនបានស្គាល់រួចមកហើយ។ មុខម្ហូបភោជនីយដ្ឋាន «ឌីមសាំអែមភើរើ» សាខាអ៊ីឌិន ហ្គាឌិនបឹងកក់, អតិថិជន នឹងទទួលបាននូវមុខម្ហូបថ្មីៗ ភេសជ្ជៈ និងការកំសាន្ដបែបទំនើប នឹងដាក់ដំណើរការនៅចុងខែមករា ឆ្នាំ២០១៨ខាងមុខនេះ មុនពិធីចូលឆ្នាំចិន។ សាខាថ្មីនេះ នឹងមានជាន់ក្រោម និងជាន់លើ ជាមួយនឹងការអង្គុយបែបលក្ខណៈសាឡុង ដែលទទួលបានអតិថិជន ចាប់ពី ១៦០នាក់ឡើងទៅ ពិសេសជាន់ខាងលើ មានទទួលរៀបចំកម្មវិធី លក្ខណៈឯកជនផងដែរ។
ភោជនីយដ្ឋាននេះ មានមុខម្ហូបឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ រួមមានដូចជា មាន់ ទា និងសាច់ជ្រូកខ្វៃ, បាយមាន់ហៃណាំ, ឈុតស៊ុបពិសេស, ឈុតម៉ាឡា, ស្លាបមាន់បំពងស្រួយ, និង មុខម្ហូបជាច្រើនមុខផ្សេងទៀត ពិសេសជាមួយរសជាតិបង្អែមច្នៃយ៉ាងមានគុណភាពខ្ពស់ ជាមួយភេសជ្ជៈគ្រប់មុខ។ រីឯទីតាំងសាខាច្បារអំពៅ ត្រូវបានរចនាឡើងជាមួយ នឹងទីកន្លែងពិសារអាហារដ៏ធំទូលាយ និងការតុបតែងយ៉ាងឆើតឆាយ តាមបែបរចនាបថចិន រួមទាំងទេសភាពសួនច្បារស្រស់ស្អាត សម្រាប់ទទួលស្វាគមន៍អតិថិជនទាំងអស់។
ចំនែកឯនៅខាងក្នុងភោជនីយដ្ឋាន មានបរិយាកាសល្អ, ទីតាំងតុអាហារដាច់ដោយឡែកពីគ្នា រួមមានតុតូច-ធំតាមតម្រូវការ ជាមួយនឹងទេសភាពសួនច្បារស្រស់ស្អាត។ ភោជនីយដ្ឋាន ឌីមសាំអែមភើរើ នាពេលបច្ចុប្បន្ននេះ មានសាខាចំនួន៤ នៅទីក្រុងភ្នំពេញ គឺសាខាទួលគោក ស្ថិតនៅផ្លូវលេខ៥៦៦ ទល់មុខនឹងសាលាមេត្តេយ្យហ្ស៊ាម៉ាន់, នៅផ្សារធីខេ-អ៊ែវ៉ីន្យូ, ផ្សារធំថ្មី ស្ថិតនៅផ្លូវលេខ៥៣, និងសាខាច្បារអំពៅ៕