(ភ្នំពេញ)៖ ដើម្បីរក្សាបាននៅម្ហូបអាហារគ្មានជាតិគមី នឹងការពារសុខភាព ប្រជាពលរដ្ឋផងនោះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារចុះត្រួតពិនិត្យទំនិញ នៅផ្សារធំទួលសង្កែ ក្នុងខណ្ឌឬស្សីកែវ រាធានីភ្នំពេញ។
លោក គង់ វុទ្ធី បានអោយដឹងថាក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ បានយកគំរូចំនួន៧៦គំរូបញ្ជូនមករថយន្តឡាបូ មានដូចជា បន្លែ ផ្លែឈើ គ្រឿងសមុទ្រ គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារ ដើម្បីរកសារធាតុគីមីហាមឃាត់ ហើយជាលទ្ឋផលបានរកឃើញកាកសំណល់ថ្នាំ សំលាប់សត្វល្អិតនៅក្នុង ផ្លាគូឆាយចំនួន ១គូឡូក្រាម នឹង ម្ទេសប្លោក៤,៨គីឡូក្រាម ត្រូវបានដកហូតដុតចោលភ្លាមតែម្តងព្រមទាំងបាន ផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់អោយយល់ដឹង អំពីសុវត្ថិភាពចំណីអាហារ និងផ្សព្វផ្សាយ តាមសារព៌ត័មានមួយចំនួន។
លោកបន្តថា ការងារធ្វើឡើងតាមការណែនាំ របស់ប្រធានប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល នឹងប្រធានកាំកុងត្រូលរាជធានីភ្នំពេញ លើការការពារសុខុមាលភាព ប្រជាជន និងសុវត្ថិភាពម្ហូបអារហារ។ ហើយលោកក៏បាន អំពាវនាវដល់ប្រជាកសិករដែលដាំដុះបន្ថែបង្ការ និងអាជីវករនៅតាមផ្សារ ដែលលក់ដូរគ្រឿងឧបភោគ-បរិភោគ និងចំណីអាហារ គិតគូរឱ្យបានខ្ពស់ពីបញ្ហានិងផលប៉ះពាល់ដល់អ្នកទិញយកទៅបរិភោគ កុំប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់ដល់សុខភាព ដែលអាចប្រឈមមុខច្បាប់៕