(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានពន្ធដារ នៅរសៀលថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០១៧នេះ ផ្ញើសារលិខិតចូលរួមមរណទុក្ខចំនួន២ផ្សេងគ្នា ដែលទី១ គោរពជូន លោកស្រី ហង់ ភារី ភរិយានៃសពលោក អ៊ឹម សិទ្ធី និងគ្រួសារ និងសារលិខិតទី២ គោរពជូន លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី អ៊ឹម ប៉ូលីកា ដើម្បីចូលរួមសម្តែងមរណទុក្ខ យ៉ាងក្រៀមក្រំបំផុត។
ក្នុងលិខិតរបស់លោក គង់ វិបុល បានបញ្ជាក់ថា ការបាត់បង់ លោក អ៊ឹម សិទ្ធី គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។
ជាមួយនឹងការចូលរួមរុំលែកទុក្ខដ៏ក្រៀមក្រំនេះ លោក គង់ វិបុល បានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានពន្ធដារ សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយ ក្រុមគ្រួសារទាំងអស់ របស់សព ឯកឧត្តម អ៊ឹម សិទ្ធី ដោយសេចក្ដីសង្វេកជាទីបំផុត ។ ខ្ញុំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានពន្ធដារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ឹម សិទ្ធិ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕