(ភ្នំពេញ)៖ លោក យូ ឌីស្កូ គឺជាតារាសម្ដែងប្រុសមួយរូប មានប្រជាប្រិយភាព និងមានកេរ្តិ៍ល្បីល្បាញក្នុងពិភពសិល្បៈ យូរឆ្នាំមកហើយ ខណៈកាលពីពេលថ្មីៗនេះ លោកមានបានផ្អាកពីការងារសិល្បៈមួយរយៈខ្លី ដោយសារតែស្ថានភាពជំងឺហាក់ធ្វើទុកឡើងវិញ។
យ៉ាងណាមិញ លោកត្រូវបានទស្សនិកជន សង្កេតឃើញថា កំពុងតែក្ដោបក្ដាបទីផ្សារសិល្បៈ បានយ៉ាងច្រើន បើទោះបីជាស្ថានភាពជំងឺ របស់លោកបច្ចុប្បន្ននេះ មិនទាន់បានជាស្រួលបួល១០០ភាគរយក៏ដោយ ប៉ុន្ដែអ្វីដែលទស្សនិកជន មិនទាន់ជ្រាបនោះ គឺតើទំរាំតែមានភាពល្បីល្បាញ ត្រូវបានមហាជនស្គាល់ច្រើន មកទល់នឹងបច្ចុប្ប្ននេះ លោកមានភាពតស៊ូ ក្នុងជីវិតយ៉ាងណាខ្លះ?
តើស្ថានភាពជំងឺរបស់លោក ពេលនេះយ៉ាងណាហើយ? ចម្ងល់ទាំងនេះលោក យូ ឌីស្កូ នឹងចូលខ្លួនមកបកស្រាយ ឲ្យទស្សនិកជនបានជ្រាប តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV និង Fresh News Radio នៅល្ងាចថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ។
ជាការពិតណាស់ តារាសម្ដែងប្រុសសម្រស់បាន រូបរាងស្រស់សង្ហា លោក យូ ឌីស្កូប ត្រូវបានទស្សនិកជនដឹងថា លោកទើបតែបានធូរស្បើយពីជំងឺ និងវិលមកសម្ដែង ក្នុងពិភពសិល្បៈវិញជាធម្មតា ក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ ខណៈការងារជាច្រើន កំពុងតែទន្ទឹងរង់ចាំលោក។ទោះបីជាកេរ្តិ៍ឈ្មោះរបស់តារាប្រុស យូ ឌីស្កូ មានភាពល្បី តាមរយៈការសម្ដែងខ្សែភាពយន្ត និងសកម្មភាពសិល្បៈផ្សេងៗ ដែលធ្វើឲ្យទស្សនិកជនគាំទ្រលោក ជាច្រើនក៏ដោយ។ ផ្ទុយទៅវិញ នៅតែមានអាថ៌កំបាំងខ្លះៗ ដែលទស្សនិកជនមិនទាន់បានដឹងពីលោក ដូចជាការងារសិល្បៈ ភាពតស៊ូក្នុងជីវិត និងស្ថានភាពជំងឺនា ពេលបច្ចុប្បន្នជាដើម។
យ៉ាងណាមិញ លោក យូ ឌីស្កូ នឹងចូលខ្លួនមកស្រាយបំភ្លឺ ពីស្ថានភាពជំងឺ និងការតស៊ូជំនះគោលដៅ រហូតទទួលបានជោគជ័យ ទាំងការងារផ្ទាល់ខ្លួន ការងារសិល្បៈ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV និង Fresh News Radio នៅល្ងាចថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយមានការ Live ផ្ទាល់ ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល៕