(ក្រចេះ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តក្រចេះ បានឲ្យដឹងថា ខណៈពេលនេះ មានគ្រោះអគ្គិភ័យមួយ កំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅកណ្ដាលទីប្រជុំជន ក្នុងស្រុកព្រែកប្រសព្វ។

បើតាមសេចក្ដីរាយការណ៍ ករណីគ្រោះអគ្គិភ័យនោះ គេឃើញមានរថយន្ដពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច កំពុងជួយអន្ដរាគមន៍ បាញ់ទឹកពន្លត់ផងដែរ។ បើតាមសេចក្ដីរាយការណ៍ បញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋ ដែលកំពុងឆាបឆេះនោះ  មានមុខរបរលក់ហ្គាស។

សូមរង់ចាំសេចក្ដីរាយការណ៍ព័ត៌មាននៅពេលបន្ដិចទៀត៕