(ភ្នំពេញ)៖ បន្ទាប់ពីមានតំណាងរាស្រ្តគ្រប់គ្រង ដើម្បីជំនួសតំណែងតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ដែលតុលាការកំពូលកាត់ទោសរំលាយ ពាក់ព័ន្ធនឹងរឿងក្បត់ជាតិនោះ ពេលនេះ រដ្ឋសភាមានរចនាសម្ព័ន្ធដឹកនាំពេញលេញឡើងវិញហើយ ក្រោយកិច្ចប្រជុំពេញអង្គ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។

រចនាសម្ព័ន្ធដឹកនាំរដ្ឋសភាថ្មីនេះ មានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងនោះ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាតំណែងរបស់ខ្លួនដដែល គឺមានប្រធានរដ្ឋសភា​ (១រូប) អនុប្រធានទី២ (១រូប) និងតំណែងប្រធានគណៈកម្មការជំនាញរដ្ឋសភាចំនួន៥។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ដែលពេលនេះមាន៤១អាសនៈនៅក្នុងរដ្ឋសភា ទទួលបានតំណែង អនុប្រធានទី១ (១រូប) និងប្រធានគណៈកម្មការជំនាញចំនួន៥ផ្សេងទៀត ក្នុងចំណោមគណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា។

រចនាសម្ព័ន្ធថ្មីរបស់រដ្ឋសភាមានបង្ហាញលម្អិតដូចខាងក្រោមនេះ៖