(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែវិច្ចិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី ហ៊ីម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា។ ពិធីនេះ រៀបចំធ្វើនៅទីស្ដីការក្រសួងធម្មការ។
ពិធីនេះ បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះ ដោយមានការនិមន្ត និងអញ្ជើញចូលរួម ព្រះតេជគុណព្រះសកលវិទ្យាធិការរង ព្រះប្រធានផ្នែក អស់លោក-លោកស្រី ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរធម្មការ និងសាសនា តាមបណ្តារាជធានី-ខេត្តទាំង២៥៕