(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ សីតុណ្ហភាពនឹងធ្លាក់ចុះខ្លាំង នៅបណ្ដាខេត្តមួយចំនួន និងជាពិសេសតាមបន្ទាត់ព្រំដែន (តំបន់ជួរភ្នំដងរែក)។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ខេត្តដែលត្រូវសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះខ្លាំងរួមមាន៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមានឹងចុះមកនៅក្នុងរង្វង់ពី ១៦-១៨ អង្សាសេ និងបណ្ដារាជធានី-ខេត្ត ដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងចុះមកនៅក្នុងរង្វង់ពី១៩-២១ អង្សាសេ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុ (ការចុះត្រជាក់) នៅកម្ពុជា៖