(កំពង់ចាម)៖ នៅ​ព្រឹក​ថ្ងៃទី០៧ ខែ​ធ្នូ ឆ្នាំ​២០១៧នេះ លោកស្រី ​ហ៊ុន ​ម៉ាលី កូនស្រីពៅរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ដឹក​នាំ​ក្រុម​ការ​ងារកម្មវិធីផ្ទះទេវតា ចុះប្រគល់​ផ្ទះ​ចំនួន​០៤ខ្នងជូន​ទុរគត​ជន​ ចាស់​ជរាគ្មាន​ទីពឹង​នៅក្នុងស្រុក ស្រីសន្ធរ ​ខេត្ត​កំពងចាម។

ក្នុងឱកាសនោះលោកស្រី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរអំពីសុខទុក្ខដល់ ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

អំណោយ​ផ្ទះទេវតា ​ដែល​ត្រូវ​ប្រគល់​ជូន​ទុរគត​ជន​ ចាស់​ជរា​គ្មាន​ទីពឹង​នៅពេលនេះគឺ៖

១៖ ផ្ទះលេខ២៣០ ប្រគល់ជូនលោកយាយ ជាង ប៉ោង អាយុ៧១ឆ្នាំ រស់នៅភូមិស្វាយម៉ូ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
២៖ ផ្ទះលេខ២៣៦ ប្រគល់ជូនលោកយាយ ចឹក ប៉ូល អាយុ៧៨ឆ្នាំ រស់នៅភូមិតាមឿន ឃុំព្រែកដំបូក ស្រុស្រីសន្ធរ ខេត្តកំពង់ចាម។
៣៖ ផ្ទះលេខ២៣៧ លោកតា សុខ សឿន អាយុ៧៥ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំបារាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៤៖ ផ្ទះលេខ២៦៨ ប្រគល់ជូនលោកតា លន់ អ៊ីម អាយុ៨៦ឆ្នាំ រស់នៅភូមិព្រែករំដេង ឃុំព្រែករំដែង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

អំណោយផ្ទះទេវតាទាំង០៤ខ្នងខាងលើនេះ ជាអំណោយសប្បុរសធម៌របស់លោកឧកញ៉ា ថៃ ជាហួត និងលោកស្រី (ក្រុមហ៊ុន ប៉េង ហួត)។ សូមបញ្ជាក់ថា ទុរគតជនដែលទទួលបានផ្ទះនីមួយៗ ក៏ទទួលបានអំណោយមនុស្សធម៌ពី សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិត មួយចំនួនធំ។

ក្នុង​ឱកាស​នោះ​ក្រុមការ​ងារ ​បាន​ផ្តល់​អំណោយ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិត ​ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានមកចូលរួមអបអរសាទរក្នុងពិធីនោះរួមមាន៖ សម្ភារប្រើប្រាស់ សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស និងថវិកា​មួយចំនួនផងដែរ៕