(ភ្នំពេញ)៖ Inverter ភ្លោះ របស់ LG (Dual Inverter Compressor) ជាដំណោះស្រាយដ៏ល្អក្នុងការកាត់បន្ថយសំឡេងរំខានឆាប់ត្រជាក់ដំណើរការ បានយូអង្វែង និងស្ងៀមស្ងាត់ អ្វីដែលកាន់តែពិសេសនោះ គឺការធានាររយៈពេល១០ឆ្នាំ ដំបូងគេបង្អស់សម្រាប់កុំប្រេសសឺ (Compressor) របស់ម៉ាស៊ីនត្រជាក់។

ក្រៅពីមុខងារពិសេសពីរ សន្សំសំចៃភ្លើង និងឆាប់ត្រជាក់, ម៉ាស៊ីនត្រជាក់ Dual inverter របស់ LG ក៏មានមុខងារពិសេសបន្ថែមផ្សេងទៀតដូចជា៖
Hi Cool ម៉ាស៊ីនត្រជាក់ LG ជាមួយបច្ចេកវិទ្យា Hi Cool ផ្តល់ភាពត្រជាក់បានភ្លាមៗ នៅពេលដែលលោកអ្នកបើកដំណើរការវា។ ដោយអ្នកគ្រាន់ តែចុចនៅលើប៊ូតុងបើកភ្លាមអ្នកនិងមានអារម្មណ៏ត្រជាក់ដូចនៅក្នុង Himalayas (ភ្នំដែលត្រជាក់ជាងគេក្នុងពិភពលោក)។

បច្ចេកវិទ្យា Monsoon Comfort សម្រប់ភាពត្រជាក់ឲ្យស្របទៅនិងបរិយាកាស និងធាតុអាកាសខាងក្រៅបើប្រៀបធៀបទៅ និងម៉ាស៊ីនត្រជាក់ ធម្មតាបច្ចេកវិទ្យា Monsoon Comfort មានគុណសម្បត្តិយ៉ាងច្រើនដោយវាអាចជួយរក្សាភាពត្រជាក់មិនឲ្យហួសកម្រិតនៅពេលដែលធាតុអាកាស ត្រជាក់ខ្លាំង ដែលជាលទ្ធផលជួយសន្សំសំចៃភ្លើងបានរហូតដល់ទៅ៣៤.៤%។ ការសម្អាតដោយស្វ័យប្រវត្ត (Auto Clean) Auto Clean មានមុខងារសម្ងួតកញ្រ្ចែងសើមដើម្បីការពារបាក់តេរីតាមរុន្ធដង្ហើមរបស់វា។

Sleep Mode នៅពេលដែល Sleep mode ដាក់ដំណើរការ Microprocessor របស់ម៉ាស៊ីនត្រជាក់ LG និងធ្វើការផ្លាស់ប្តូរដោយស្វ័យប្រវត្តិ នូវសីតុណ្ហភាព នៅក្នុងបន្ទប់ឲ្យស្របទៅនិងរាងកាយរបស់អ្នកអំលុងពេលកំពុងគេងដូច្នោះវាបង្កើតនូវបរិយាកាសដ៏មានផាសុខភាពសម្រាប់ ពេលគេង និងជួយសន្សំសំចៃថាមពលភ្លើងផងដែរ។ អតិថិជនទាំងអស់អាចមកទស្សនាការដាក់តាំងផលិតផលស៊េរីថ្មីទាំងនេះដែលមានស្រាប់ នៅគ្រប់សាខា LG Brand Shop ទាំងអស់។

ព័ត៌មានបន្ថែមសូមសូមទំនាក់ទំនងមកកាន់លេខ៖ 023 222 699