Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាករ ចាន់ វឌ្ឍនាកា បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​វិញ​ហើយ ក្រោយ​​ចប់​​កិច្ច​សន្យា​ខ្ចី​ជើង ១​ឆ្នាំ​នៅ​ក្លឹប​ជប៉ុន Fujieda MYFC

07-12-2017 16:44

(ភ្នំពេញ)៖ កីឡាករបាល់ទាត់ឆ្នើម ចាន់ វឌ្ឍនាកា បានធ្វើដំណើរត្រឡប់មកដល់កម្ពុជាវិញហើយនៅម៉ោងប្រមាណជាង ៤រសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧ នេះ បន្ទាប់ចប់កិច្ចខ្ចីជើងរយៈពេល ១រដូវកាលនៃក្លឹបជប៉ុន Fujieda MYFC។

ការត្រឡប់មកកាន់កម្ពុជាវិញនេះ គឺកីឡាករជំនាញជើងឆ្វេង នឹងត្រៀមបង្ហាញខ្លួនក្នុងក្លឹបបឹងកេតអែហ្វស៊ីក្នុងពានរង្វាន់ លីគអាជីព និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងប្រកួតដែលនៅសល់ មុនពេលកិច្ចសន្យារបស់គេនៅក្នុងក្លឹបស្ថិត ក្នុងខេត្តកំពង់ចាមមួយនេះ នឹងផុតកិច្ចសន្យានៅដំណាច់ឆ្នាំ២០១៧ នេះផងដែរ។

មួយវិញទៀត ចាន់ វឌ្ឍនាកា មិនបានរួមដំណើរទៅលេងពានរង្វាន់ Toyota Mekong Cup 2017 នៅប្រទេសវៀតណាម សម្រាប់ជើងទី១ ឡើយ តែរូបគេនឹងអាចជើងទី២ នៅទឹកដីកម្ពុជាវិញ។

សូមរំលឹកដែរថា ការចំណាយពេលទៅរស់នៅប្រទេសជប៉ុនជិត ១២ខែ កូនប្រុសរបស់អភិបាលខេត្តកំពតលោក ចាន់ ចេស្តា មិនជោគជ័យឡើយ ដោយបង្ហាញខ្លួនក្នុងមិនបាន ១០នាទីផងក្នុងការប្រកួតផ្លូវការ ដោយត្រូវបង្ខំចិត្តអង្គុយកៅអីបម្រុងតែរហូត តែរកបាន ៣គ្រាប់ផងដែរឲ្យក្រុម Fujieda MYFC នៃការប្រកួតមិត្តភាព មុនបើករដូវកាលប៉ុណ្ណោះ៕