(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានលើកឡើងថា បច្ចុប្បន្ននេះនៅក្នុងខេត្តព្រះវិហារ ដំណាំកៅស៊ូមានចំនួន៤២៨៧២ហិកតា ដោយក្នុងនោះកៅស៊ូជាលក្ខណៈគ្រួសារមាន ចំនួន៣៣៣៤ហិកតា ចំណែកឯផ្ទៃដីដៅកៅស៊ូ ដែលត្រូវប្រមូលផលមានចំនួន៧៦៣ហិកតា។
ការលើកឡើងបែបនេះរបស់លោក ធ្វើឡើងនាឱកាសដែលលោក រួមជាមួយមន្ត្រី នៃនាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូ រៀបចំវគ្គបណ្តុះបណ្តល ស្តីពីការបើកមុខជៀកៅស៊ូដំបូង និងបច្ចេកទេសជៀជ័រកៅស៊ូដល់ ប្រជាកសិករ ភូមិក្បាលខ្លា ឃុំត្បែងមួយ ស្រុកសង្គមថ្មី នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោក ពឹង ទ្រីដា ថ្លែងឲ្យដឹងថា ក្នុង១ថ្ងៃកៅស៊ូយកជ័រគិតជាមធ្យមទទួលបាន៧៥លីត្រក្នុង១ថ្ងៃ ជ័រស្ងូតទទួលបានប្រហែលជា១៧គីឡូក្រាម ចំណែកឯតម្លៃវិញទទួលបាន៧ម៉ឺនរៀល សម្រាប់ជ័រកៅស៊ូស្ងូត ចំនែកកៅស៊ូទឹកទទួលបាន៤២០០០រៀល។ ចំណែកកៅស៊ូដាំបាន៦ទៅ៧ឆ្នាំ គឺយើងអាចបើកមុខជៀយកជ័រ បានហើយការជៀ យកជ័រគេយើងអាចជៀ បានរហូត២៥ឆ្នាំ ទើបយើងកាប់ដើមចាស់ចោលហើយដាំដើមថ្មីវិញដោយឡែកដើមចាស់ដែលយើង កាប់ចោល គឺយើងអាចលក់បាន តម្លៃថ្លៃទៀតផង៕