(ភ្នំពេញ)៖ បើយោងតាមស្ថិតិដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០១៧ កម្ពុជាមានអ្នកប្រើប្រាស់សេវា Internet ជាង១០លាននាក់ និងកម្មវិធី Facebook ជិត៥លាននាក់។
១៖ អ្នកប្រើប្រាស់ Internet សរុប (ទាំងចល័ត ទាំងអចល័ត)៖ ១០.៦៥លាននាក់ ត្រូវនឹង៦៧.២% ធៀបជាមួយប្រជាជនសរុប។
* អ្នកប្រើប្រាស់ Internet ចល័តចំនួន១០,៥១ លាននាក់ ត្រូវនឹង ៦៦% ធៀបនឹងប្រជាជនសរុប។
២៖ អ្នកប្រើប្រាស់ Facebook សរុប ៤.៨ លានគណនី (ទាំងចល័ត ទាំងអចល័ត)។
* អ្នកប្រើប្រាស់ Facebook ចល័ត៖ ៤.៥ លានគណនី ដែលក្នុងនោះ ប្រើប្រាស់កម្មវិធី Android ៥៧% និង កម្មវិធី iSO ៤០% និងកម្មវិធីផ្សេងទៀត៣%។
* អ្នកប្រើប្រាស់ Facebook ក្នុងមួយថ្ងៃ៖ ២.៩ លានគណនី (បុរស៖ ៦០% និង ស្រ្តី៖ ៤០%)។
* បង្ហោះរូបថតក្នុងបណ្តាញហ្វេសបុកក្នុងមួយថ្ងៃ៖ ១.២លានរូបថត៕