(ភ្នំពេញ)៖ ក្រុមហ៊ុន First Cambodia, F5 និង ECS នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានចាប់ដៃគ្នា រៀបចំព្រឹត្ដិការណ៍ធំមួយ ដែលមានឈ្មោះថា «ការវិវត្ដន៍លើពិភពលោក នៃប្រព័ន្ធប្រតិបត្តិការ ដែលដំណើរការនៅលើគេហទំព័រ និងការព្រួយបារម្ភជុំវិញ ការរៀបចំលើប្រព័ន្ធសុវត្ថិភាព» សំដៅលើការបង្ហាញ និងការផ្គត់ផ្គង់ដែលស្របទៅតាមតម្រូវការទីផ្សារ ជាមួយនិងប្រព័ន្ធសុវត្ថិភាពបែបស្ដង់ដា ដែលអាចជឿទុកចិត្តបានសុវត្ថិភាពខ្ពស់ និងសម្របទៅតាមបំរែបំរួលនៃប្រព័ន្ធបច្ចេកទេស។
គួរឲ្យកត់សំគាល់ផងដែរ ក្រុមហ៊ុន First Cambodia ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ ហើយត្រូវបានជ្រើសរើសជាក្រុមហ៊ុន ដែលឈៀនមុខគេលំដាប់ទីមួយ System Integration (SI) នៅលើទីផ្សារកម្ពុជា និងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនជាច្រើនដែលរួមមាន ធនាគារ មីក្រូហិរញ្ញវត្ថុ បណ្តាអង្គភាពរដ្ឋ និងឯកជនជាច្រើនទៀត ដើម្បីផ្តល់ ដំណោះស្រាយយ៉ាងពេញលេញ ទៅលើការបំពាក់ និងដំហែរទាំទៅលើប្រពន្ធ័សុវត្តិភាព Network របស់ក្រុមហ៊ុនជាមួយដៃគូសហការ ដែលបានរៀបរាប់ខាងលើ ដើម្បីឲ្យប្រាកដថា អតិថិជនទាំងអស់អាច ទទួលបាននូវប្រព័ន្ធសុវត្ថិភាពមួយ ដែលស្តង់ដាបែបអន្តរជាតិ និងមានលទ្ធភាពគ្រប់គ្រាន់ស្រប តាមតំរូវការទីផ្សាររបស់អតិថិជន។
ក្រុមហ៊ុន First Cambodia កំពុងតែបន្តសក្តានុភាពរបស់ខ្លួននៅលើទីផ្សារកម្ពុជា ដោយធ្វើការជាមួយក្រុមហ៊ុនជាដៃគូជំនាញៗជាច្រើន ដើម្បីផ្តល់នូវសេវាកម្មឲ្យទាន់ពេលវេលា មានគុណភាពខ្ពស់ និងស្របទៅតាមលទ្ធភាព នៃការចំណាយរបស់អតិថិជន។
លោក Hendry Chandra ដែលជាអ្នកទទួលបន្ទុក និងមានជំនាញផ្នែកផ្ដល់ដំណោះស្រាយ ប្រព័ន្ធសុវត្ថិភាពនៅតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា F5 Networks Inc គឺជាក្រុមហ៊ុនមួយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មានជំនាញខាង Applicetion Delivery Networking (ADN) ដែលផ្ដល់សុវត្ថិភាពទៅលើប្រព័ន្ធដំណើរការនានាណា ដែលដំណើរការនៅលើ គេហទំព័រ (web application) ការគ្រប់គ្រងទៅលើការផ្ដល់លទ្ធភាពរបស់ម៉ាស៊ីនមេ (avaliability of Server) និងប្រព័ន្ធបណ្ដាញផ្សេងៗដទៃទៀត ទាំងនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន និងខាងក្រៅ (on Cloud)។
លោក Hendry Chandra បានបន្ដទៀតថា ដើមឡើយក្រុមហ៊ុន F5 ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលជំនាញខាងផ្គត់ផ្គង់ផលិតផល ដែលបង្កើនតុល្យភាពល្អទៅលើ ប្រព័ន្ធសុវត្ថិភាពផ្ទៀងផ្ទាត់លេខកូដ និងប្រព័ន្ធការពារការវាយប្រហារ ដែលពេញនិយមមួយឈ្មោះថា DDoS ពីប្រភពអ្នក Hacker ជាច្រើនលើពិភពលោក។
លោក Seng Ratana ដែលមានតួនាទីគ្រប់គ្រងផ្នែកអភិវឌ្ឍអាជីវកម្ម បានថ្លែងថា VST ECS (Thailand) Co.,Ltd ត្រូវបានបង្កើតឡើងនៅប្រទេសថៃក្នុងឆ្នាំ ១៩៨៨ ដែលជាសមាជិក របស់ក្រុមហ៊ុនធំឈ្មោះថា VST ECS Group ដែលមូលដ្ឋាននៅទីក្រុងហុងកុង ហើយក៏ជាអ្នកចែកចាយផលិតផលព័ត៌មានវិទ្យា (ICT) នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានបណ្ដាញ ចែកចាញជាង ៣៥០០០ នៅទូទាំងប្រទេចិន ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន កម្ពុជា មីយ៉ាន់ម៉ា និងឡាវ។
លោកបានបន្ថែមថា មិនតែប៉ុណ្ណោះក្រុមហ៊ុននេះ អាចផ្ដល់ការចែកចាយផលិតលឈានមុខគេជាង ៤០មុខ ហើយមានក្រុមហ៊ុនតូចៗ នៅប្រទេសមីយ៉ាន់ម៉ា ដែលមានឈ្មោះថា ECS Value Myanmar Services Co., Ltd ដែលបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ២០១៤ ហើយនៅកម្ពុជាមានឈ្មោះថា ECS Value (Cambodia) Co., Ltd បានបង្កើតឡើង នៅខែឧសភា ឆ្នាំ២០១៥ ដោយផ្ដោតលើអាជីវកម្មខ្នាតធំជាចំបង។
លោក ហ៊ត គីមស៊ៀង ដែលជាប្រធានផ្នែកគ្រប់គ្រងអភិវឌ្ឍអាជីវកម្ម បានឲ្យដឹងផងដែរថា First Cambodia នឹងកំពុងធ្វើជាការជាដៃគូរជាមួយក្រុមហ៊ុន F5 និង ECS នៅក្នុងទីផ្សារ កម្ពុជា ហើយក៏នឹងកំពុងប្រើប្រាស់ធនធានក្នុងស្រុក ដើម្បីផ្តល់សេវាកម្មល្អបំផុតរបស់ខ្លួនក្នុងការផ្គត់ផ្គងប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន ជួយដល់ដល់គ្រប់អតិថិជនទាំងអស់ ទាំងនៅកម្ពុជា និងក្រៅប្រទេសផងដែរ៕