(ភ្នំពេញ)៖ ផលិតផលស្រាល្បីឈ្មោះ Johnnie Walker១៨ឆ្នាំ គឺជាស្រាវីស្គីមកពីប្រទេសស្កុតលែន បានប្រកាសដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាជាផ្លូវការហើយ ក្រោយពីពិធីបើកសម្ពោធនេះ បានប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន TOPAZZ។
ក្នុងឱកាសនោះ ក៏មានការចូលរួមធ្វើសាក្សី និងដឹងលឺដោយ លោកទេសរដ្ឋ មន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកស្រី លីម ឈីវហួរ អគ្គនាយិកាក្រុមហ៊ុន Attwood រួមនឹងធុរជនឈានមុខ ក្នុងស្រុករាប់រយនាក់ផ្សេងៗទៀត។
ក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការនោះ លោក Tan Ser Chhay នាយកប្រតិបត្តិក្រុមហ៊ុន លើកឡើងថា ពេលនេះប្រភេទស្រាល្បីឈ្មោះនៅប្រទេសស្កុតលែន គឺ Johnnie Walker ១៨ឆ្នាំ ចាប់ពីពេលនេះតទៅបានសម្រេចប្រកាសដាក់លក់ជាផ្លូវការហើយ នៅលើទីផ្សារប្រទេសកម្ពុជា ដូចនេះអតិថិជនអាចស្វែងរកជាវបាន ចាប់ពីពិធីសម្ពោធដាក់ឱ្យ ដំណើរការតទៅ។
លោកបន្តថា «ស្រា Johnnie Walker ១៨ឆ្នាំ ជាប្រភេទស្រាវីស្គី ដែលមានក្លិនក្រអូបប្រហើរ និងរសជាតិស្រទន់ ហើយផ្សំឡើងពីគ្រាប់ធញ្ញជាតិ និងស្រូវសាលី វីស្គីរហូត ដល់១៨មុខខុសៗគ្នា ដែលមានគុណភាពខ្ពស់ ហើយមានអាយុកាល១៨ឆ្នាំ ហើយវាមានចំណុះ៧៥សង់ទីលីត្រ»។
ព្រមជាគ្នានោះ លោក Sam Fischer ប្រធានក្រុមហ៊ុន Diageo Greater China and Asia បានថ្លែងថា Johnnie Walker ចាប់ផ្ដើមផលិត កាលពីឆ្នាំ១៩០៨នេះ មានរសជាតិបន្ថែមជាមួយនឹងរសជាតិ ខារ៉ាម៉ែល វ៉ានីឡា និងជាតិហ្គាសតិចៗ ។ ស្រានេះ នៅតែដណ្ដើមបានពានរង្វាន់ដដែលដូចគ្នា នឹងឈ្មោះ Johnnie Walker Platinum Label កាលពីមុន និងមានរសជាតិឈ្ងុយឆ្ងាញបំផុត មិនថាញុំាសុទ្ធ ឬដាក់ទឹកកកឡើយ៕