(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប បានលើកឡើងថា កម្ពុជាទទួលបាននូវគោលនយោបាយជោគជ័យ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ ជឿនលឿនរីកចម្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធនានាក៏កំណើននូវវិស័យ សេដ្ឋកិច្ច វិស័យកាត់ដេ និងពង្រឹងពង្រីកថែរក្សាសន្តិសុខ សង្គមជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបែបនេះ ក្នុងឱកាសលោកដឹកនាំប្រតិភូកម្ពុជា ដើម្បីទៅចូលរួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៅថៃ រយៈពេល៣ថ្ងៃ ស្ដីពីការវាយតម្លៃផ្នែកសេដ្ឋកិច្ច និងសង្គមរបស់អាស៊ី និងប៉ាស៊ីហ្វិច២០១៧ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិក និងស្ថាប័នផ្សេងៗទៀតជាច្រើនរូបផងដែរ។
លោកទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា បច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍពីចំណុចសូន្យ រហូតឈានដល់មានការអភិវឌ្ឍន៍ស្មើបណ្តាប្រទេស មួយចំនួននៅក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ។ មិនតែប៉ុណ្ណោះលោកបានវាយតម្លៃខ្ពស់ទៅលើសមទ្ធិផងនានា ក្នុងប្រទេសជាតិទាំងមូល៕