(ភ្នំពេញ)៖ ការប្រកាសសុពលភាពរបស់ តំណាងរាស្រ្តថ្មី១៦រូប នៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា បានបញ្ចប់ហើយ នៅវេលាម៉ោងជិត៩៖០០នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ហើយពួកគាត់នឹងចូលស្បថកាន់តំណែងនៅរដ្ឋសភា ក្នុងថ្ងៃនេះតែម្តង។
តំណាងរាស្រ្តថ្មី១៦រូប ដែលត្រូវប្រកាសសុពលភាពនេះរួមមាន ១១រូប មកពី CPP ដែលទទួលបានការបែងចែកអាសនៈដោយគ.ជ.ប, ៤រូប មកពី CPP ដូចគ្នា ដែលជំនួសសមាជិកសភា៤រូបរបស់ CPP ដែលលាលែងដើម្បីទៅឈរជាបេក្ខជនសមាជិកព្រឹទ្ធសភា និង១រូបទៀត មកពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលជំនួស លោក នុត សុខុម ដែលលាលែងពីសមាជិករដ្ឋសភា ទៅឈរជាអនុប្រធានគ.ជ.ប៕