(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកដល់ម្ចាស់អាជីវកម្មប្ដូរប្រាក់ទាំងអស់ ដែលកំពុងប្រកបអាជីវកម្ម មិនមានអាជ្ញាប័ណ្ណ និងអ្នកដែលមានអាជ្ញាប័ណ្ណ តែអស់សពុលភាព ត្រូវមកស្នើសុំអាជ្ញាប័ណ្ណ និងបន្ដសុពលភាពឲ្យបានមុនដំណាច់ឆ្នាំ២០១៧ខាងមុខ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងករណីម្ចាស់អាជីវកម្មទាំងនោះ ខកខាន មិនបានអនុវត្តតាមខ្លឹមសារ របស់ធនាគារជាតិនៃកម្ពុជា នឹងទទួលការដាក់ពិន័យ ឬមានវិធានការសមស្រប់តាមច្បាប់ជាធរមាន។
ដើម្បីបង្ករភាពងាយស្រួល ដល់អាជីវករក្នុងការស្នើសុំអាជ្ញាប័ណ្ណនេះ ធនាគារជាតិនៃកម្ពុជាបានណែនាំ ដល់ម្ចាស់អាជីវករដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវមកដាក់ពាក្យស្នើសុំនៅទីស្នាក់ការកណ្ដាលធនាគារជាតិ ដែលមានអាស័យដ្ឋាននៅ ឡូត៍លេខ ២២-២៤ មហាវិថីព្រះនរោត្តម។ ចំពោះអាជីវករមានទីតាំង នៅតាមបណ្ដាខេត្ត-ក្រុង ត្រូវដាក់ពាក្យស្នើសុំនៅទីស្នាក់ការធនាគារជាតិសាខាដែលលោកអ្នកប្រកបអាជីវកម្ម។
ទន្ទឹមនឹងនោះ ដើម្បីសម្រួលដល់ការដាក់ពាក្យស្នើសុំនេះ ធនាគារជាតិបានរៀបចំគូរូ ឯកសារមួយចំនួន សម្រាប់អាជីវករ បំពេញបែបបទឯកសារទាំងនោះ និងអាចទំនាក់ទំនងផ្ទាល់ជាមួយមន្រ្ដី ធនាគារជាតិ នៅទីស្នាក់ការកណ្ដាល ឬសាខាខេត្ត-ក្រុង៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖