(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន៖ អាមេរិកគ្រោងបញ្ជូនរាល់ពលរដ្ឋខ្មែរ ដែលរស់នៅខុសច្បាប់ក្រោយឆ្នាំ១៩៩៤ ឲ្យត្រឡប់មកកម្ពុជាវិញ

២៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហៅការញុះញង់របស់លោក សម រង្ស៊ី ឲ្យកងទ័ពបះបោរជាទង្វើក្បត់ជាតិ «តពីឪ ដល់កូន»

៣៖ សម្តេចតេជោ ហ៊ុន សែន អះអាងថា វត្តមានរបស់សម្តេច គឺវត្តមានសន្តិភាព ទប់ស្កាត់ក្រុមក្បត់ជាតិ ដែលដណ្តើមអំណាចតាមផ្លូវងងឹត

៤៖ នាយករដ្ឋមន្រ្តីកម្ពុជា អំពាវនាវដល់ស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិ សូមកុំដំឡើងអត្រាការប្រាក់កម្ចី ខណៈកម្ពុជាមិនទាន់ឆ្លងផុតពីការលំបាកនៅឡើយទេ!

៥៖ សម្ដេចតេជោ ហ៊ុន សែន៖ កងទ័ពនឹងប្តឹងលោក សម រង្ស៊ី ពីបទក្បត់ជាតិ ក្រោយពីបានញុះញង់កងទ័ពឲ្យ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា

៦៖ នាយករដ្ឋមន្រ្តីកម្ពុជា ស្នើកម្មករ-កម្មការិនី កុំនាំគ្នាតវ៉ាបិទផ្លូវលើបញ្ហាអ្វីមួយ ព្រោះវាធ្វើឲ្យប៉ះពាល់ខ្លាំងដល់អ្នកដទៃ

៧៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ទោះបីអវត្តមានអតីតបក្សសង្គ្រោះជាតិ ក៏ការបោះឆ្នោតនៅកម្ពុជានៅតែបន្ដដំណើរការដដែល

៨៖ នាយកខុទ្ទកាល័យសម្តេច ស ខេង ចំអកឱ្យទណ្ឌិត សម រង្ស៊ី ថាខ្វះការយល់ដឹងជ្រៅពី CPP ហើយថា ការដែលទណ្ឌិតនេះនិយាយថា មេដឹកនាំ CPP បែកបាក់នោះ គឺគ្រាន់តែលួងលោមសកម្មជន កុំឱ្យបាក់ទឹកចិត្តប៉ុណ្ណោះ

៩៖ សន្និសីទកាសែតរបស់ប្រមុខដឹកនាំកងទ័ពកម្ពុជា នាយឧត្តមសេនីយ៍ ប៉ុល សារឿន ដើម្បីឆ្លើយតបចំពោះទណ្ឌិត សម រង្ស៉ី ដែលញុះញង់ឱ្យកងទ័ពប្រឆាំងរដ្ឋាភិបាល

១០៖ អភិបាលរាជធានីភ្នំពេញ៖ ជនបរទេសជាង២ម៉ឺននាក់ ដែលកាន់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ត្រូវបានដកហូត ក្រោយមានការណែនាំពីរាជរដ្ឋាភិបាល

១១៖ លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ត្រូវបានទូរទស្សន៍បារាំងបកស្បែកមុខ!

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុត ដូណាល់ ត្រាំ «បង្ហាញចេតនាចង់ប្តូរស្ថានទូត នៅអ៊ីស្រាអែលមែន» ដែលវាពិតជារឿងគ្រោះថ្នាក់

២៖ ឧបទ្វីបកូរ៉េ «កំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាម» ទើបបង្ខំឲ្យប្រធានាធិបតីចិន និងកូរ៉េខាងត្បូង កំណត់ថ្ងៃជួបគ្នា

៣៖ ប្រទេសឥណ្ឌា «ទើបទទួលជោគជ័យ លើការបាញ់តេស្តមីស៊ីលថ្មី Akash» និងត្រៀមដាក់បញ្ចូលក្នុង ឃ្លាំងសព្វាវុធយោធា

៤៖ មន្ត្រីកំពូលៗទីក្រុងវ៉ាស៊ីនតោន «ព្រមានពីមហន្តរាយធំ នឹងផ្ទុះឡើង» ដោយសារការសម្រេចរបស់ លោក ដូណាល់ ត្រាំ ចំពោះស្ថានទូតនៅអ៊ីស្រាអែល

៥៖ ក្តៅគគុក! សហរដ្ឋអាមេរិក «បញ្ជាក្បួនយន្តហោះចម្បាំង ហោះរំលងឧបទ្វីបកូរ៉េ» ដើម្បីធ្វើសមយុទ្ធទម្លាក់គ្រាប់បែកពិតៗ

៦៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី «កំពុងធ្វើឲ្យចិន មិនសប្បាយចិត្តខ្លាំង» ព្រោះតែការលើកឡើងចំណុចរសើបមួយ

៧៖ វិភាគអន្តរជាតិ៖ មូលហេតុនៅពីក្រោយជុំវិញការដាក់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងអឺរ៉ុប ក្នុងបញ្ជីខ្មៅរបស់រុស្ស៊ី ៕