(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានរៀបចំសន្និសីទកាសែតមួយ ដើម្បីឆ្លើយតបចំពោះចំពោះទណ្ឌិត សម រង្ស៊ី ដែលបានញុះញង់ឱ្យកងទ័ពប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សន្និសីទកាសែតនេះធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
ប្រមុខដឹកនាំកងទ័ពរបស់កម្ពុជា បានថ្លែងជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
* នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានប្រកាសដាក់ពាក្យបណ្តឹងចំពោះទណ្ឌិត សម រង្ស៊ី ដែលញុះញង់ឱ្យកងទ័ពប្រឆាំងរដ្ឋាភិបាល
* នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងថា ករណីប្តឹងទណ្ឌិត សម រង្ស៊ី ក្នុងនាមកងយោធពលខេមរភូមិន្ទរបស់កម្ពុជា។
* ប្រមុខដឹកនាំកងទ័ពកម្ពុជា បានហៅទណ្ឌិត សម រង្ស៊ី ថា ជាជនក្បត់ជាតិ ព្រោះបានប្រព្រឹត្តិទង្វើក្បត់ជាតិយ៉ាងច្បាស់។
* ប្រមុខដឹកនាំកងទ័ពកម្ពុជា បានថ្លែងថា មេធាវីរបស់កងយោធពលខេមរភូមិន្ទរបស់កម្ពុជា នឹងដាក់ពាក្យបណ្តឹងនៅល្ងាចនេះ ឬយ៉ាងយូរអាចស្អែក។ ការអំពាវនាវរបស់ សម រង្ស៊ី ធ្វើឱ្យប៉ះពាល់ដល់វិន័យកងទ័ព និងរដ្ឋធម្មនុញ្ញ។
* នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ជាក់ថា ទង្វើរបស់ទណ្ឌិត សម រង្ស៊ី គឺជាជនក្បត់ជាតិសុទ្ធសាធ។
* ប្រមុខដឹកនាំកងទ័ពកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា បដិវត្តពណ៌នឹងមិនអនុញ្ញាតឲ្យមាននៅលើទឹកដីកម្ពុជានោះទេ។
* នាយឧត្តមសេនីយ៍ ប៉ុល សារឿន ថ្លែងថា ការប្តឹងរបស់កងទ័ពនឹងមិនទាមទារសំណងនោះទេ ហើយមេធាវី បានរៀបចំឯកសារប្តឹងសព្វគ្រប់ហើយ។
* សន្និសីទកាសែតរបស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបញ្ចប់នៅម៉ោង១៧៖០២នាទីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧៕