(ភ្នំពេញ)៖ គម្រោង «ភូមិប្រណិតព្រែកឯង» ជាគម្រោងទី០២របស់បុរី សម្បត្តិ មានហេង ៣ ដែលបានប្រកាសដាក់លក់ផ្ទះចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មកម្លេះ ហើយបុរីនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ជាផ្នែកមួយនៃក្រុមហ៊ុនសំណង់ សម្បតិ្ត មានហេង គ្រុប ដែលបានវិនិយោគទៅលើការសាងសង់ និងលក់ ប្រភេទផ្ទះស្តង់ដា គុណភាពខ្ពស់ ទំនើបបែបទាន់សម័យជូនទៅដល់អតិថិជន។
បច្ចុប្បន្នបុរី បានបន្តគោលការណ៍បង់ប្រាក់ និងប្រមូលសិនផ្សេងៗទៀត ដែលកាន់តែប្លែក ពិសេស និងអស្ចារ្យជាងមុន ដោយរាល់អតិថិជន កក់ប្រាក់ ឬបង់ប្រាក់ទិញប្រភេទផ្ទះណាមួយ កាន់តែប្លែក បុរី នឹងផ្តល់ជូនទូរស័ព្ទ iPhone X ទំនើបចុងក្រោយមួយគ្រឿងភ្លាមៗ កាន់តែពិសេស ទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់8% និងកាន់តែអស្ចារ្យ អតិថិជនមានជម្រើសច្រើន នៃការបង់ប្រាក់ដូចជា៖
*ការបង់រំលស់ ដោយឥតការប្រាក់រយៈពេល២៤ខែ
*ការបង់រំលស់ ជាមួយបុរីបានរយៈពេល១៥ឆ្នាំ
*ការបង់រំលស់ ជាមួយធនាគារដែលមានអត្រាការប្រាក់ទាបបំផុត
*ការបង់ផ្តាច់ ដែលទទួលបានការបញ្ចុះតម្លៃពិសេស
ដោយមានភាពជោគជ័យទៅលើការលក់គម្រោងទី០១ បុរីបានបានបង្កើតគម្រោងទី០២របស់ខ្លួនមានឈ្មោះថា «ភូមិប្រណិតព្រែកឯង» ដែលមានចំងាយប្រហែល៥គីឡូម៉ែត្រពីស្ពានច្បារអំពៅ ស្ថិតនៅជិតផ្សារព្រែកឯង លាតសន្ធឹងលើផ្ទៃដីជាង០៥ហិចតា ជាមួយសំណង់ផ្ទះចំនួន១៩៧ផ្ទះ រួមមានប្រភេទផ្ទះ វីឡាភ្លោះ វីឡាកូនកាត់ ដែលមាន៥បន្ទប់គេង ៦បន្ទប់ទឹក កម្ពស់៣ជាន់កន្លះ និងផ្ទះល្វែងមានចំនួន៤ បន្ទប់គេង ៥បន្ទប់ទឹកកម្ពស់២ជាន់និងដំបូល ជាតំបន់ទីប្រជុំជន ក្បែរផ្សារ សាលាររៀន មន្ទីរពេទ្យ ដែលងាយស្រួលសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មបានផងដែរ។
គម្រោង «ភូមិប្រណិតព្រែកឯង» ជាគម្រោងដែលមានស្តង់ដាគុណភាពខ្ពស់ សម្ភារៈសំណង់ស្របតាមមាត្រដ្ឋានត្រឹមត្រូវ តម្លៃផ្ទះសមរម្យ ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខារ ដែលសុទ្ធសឹងនាំចូលពីបរទេស និងមានការតាមដានពីម្ចាស់គម្រោងយ៉ាងដិតដល់ ដើម្បីធានានូវគុណភាព អោយសាកសមទៅនឹងគុណតម្លៃដែលអតិថិជនផ្តល់ការជឿទុកចិត្ត។
សូមអញ្ជើញមកទស្សនាផ្ទះគំរូពិត និងទទួលយកព័ត៌មានបន្ថែមឥឡូវនេះ សូមប្រញាប់ឡើងការផ្តល់ជូនកាន់តែប្លែក កាន់តែពិសេស និងកាន់តែអស្ចារ្យ កំពុងរង់ចាំលោកអ្នក។
នៅចាំអីទៀតទំនាក់ទំនងមកកាន់ការិយល័យលក់ឥឡូវនេះ 095 333100/ 070 333920/ 095 333920 ឬតាមរយៈទំព័រហ្វេសប៊ុករបស់បុរី https://www.facebook.com/boreysmh/៕