(ភ្នំពេញ)៖ បន្ទាប់ពីមានតម្រូវការយ៉ាងច្រើនកុះករពីសំណាក់អតិថិជនរួចមក គម្រោង អ័រគីដេវីឡា ដឹបូតានិចស៊ីធី (ខណ្ឌ ជ្រោយចង្វារ) បានសម្រេចបើកលក់ ផ្ទះវីឡាភ្លោះប្រភេទថ្មីដែលពុំធ្លាប់មានពីមុនមក ទៅតាមការចង់បានរបស់អតិថិជនកន្លងមក ដោយភាគច្រើនជាគ្រួសារ។
កន្លងមក គម្រោង អ័រគីដេវីឡា ដឹបូតានិចស៊ីធី តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន គម្រោងមួយនេះត្រូវបានរៀបចំឡើងនៅលើផ្ទៃដីជាង 160 ហិចតា ដែលមានវីឡាគ្រប់ប្រភេទដូចជា វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល ផ្ទះល្វែងប្រកបអាជីវកម្ម (Shop House) និងដីឡូត៍ ផងដែរ ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ នៅជុំវិញគម្រោងនេះ ព័ទ្ធទៅដោយគម្រោងទីក្រុងរណបធំៗដូចជា គម្រោងទីក្រុងរណបជ្រោយចង្វារ និងគម្រោងទីក្រុងរណបរបស់ក្រុមហ៊ុន LYP Group ។ ក្រៅពីនោះគម្រោងដឹបូតានិចស៊ីធី ក៏ស្ថិតនៅអមសងខាងទន្លេមេគង្គ និងទន្លេសាប ដែលអំណោយផលដល់ល្អសម្រាប់ការរស់នៅ និងប្រកបរបរអាជីវកម្ម។
ថ្មីៗនេះ ដោយមានការសាកសួរ និងមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់អតិថិជនទៅលើផ្ទះវីឡាកូនកាត់សាគូរ៉ា ទៅជាផ្ទះវីឡាភ្លោះប្រភេទថ្មី “Sakura Twin” យើងបានសម្រេចនឹងបើកលក់ជាផ្លូវការនៅថ្ងៃទី08 ខែធ្នូ ឆ្នាំ2017 ខាងមុននេះតទៅហើយ។
ប្រញ៉ាប់ឡើង ចំនួនផ្ទះនៃការបើកលក់នេះមានកំណត់ ដូច្នេះសូមអញ្ជើញអតិថិជន មកសាកសួរព័ត៌មាន ឬធ្វើការកក់ នៅការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ 6អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ (ចំងាយពីស្ពានជ្រោយចង្វារ 7គីឡូម៉ែត្រ) ក៏ដូចជាទទួលយកនូវការបញ្ចុះតម្លៃ ឱកាសប្រូមិសិនពិសេសពីក្រុមហ៊ុនអ័រគីដេវីឡា ដឹបូតានិចស៊ីធី។ ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមរយះទូរស័ព្ទលេខ៖ 085 999 809 រឺ 098 733 333. Facebook: https://www.facebook.com/orkidevilla/?ref=br_rs