Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អប់អរសាទរ! ដើម្បីបំពេញតម្រូវការនៃកំណើនការប្រើប្រាស់ទូរស័ព្ទដៃស៊េរីទំនើប ក្រុមហ៊ុន Samsung សាខាទី១០ នៅភ្នំពេញ

06-12-2017 14:34

(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការនៃការកំណើនប្រើប្រាស់ទូរស័ព្ទដៃស៊េរីទំនើប និងការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុនសាខាថៃ Samsung បានសម្រេចចិត្តបើកសម្ភោធសាខាទី១០ របស់ខ្លួននៅកម្ពុជានៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវម៉ៅសេទុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ុន ម៉ាណែត លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិច និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។

អ្នកស្រី ឆាយ នីកា ម្ចាស់អាជីវកម្ម KM Center បានថ្លែងថា ហាងទំនើបសាខាម៉ៅសេទុង គឺជាហាងលក់ទូរស័ព្ទដៃដ៏ទំនើបមួយដែលមានលក់ទាំង​ផលិតផលទូរដៃ ឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀតដូចជា៖ ទូទឹកកក ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកគក់ ជាដើម។

អ្នកស្រី ឆាយ នីកា បានបន្តថា « ឧបករណ៍អេឡិចត្រូនិច និងទូរស័ព្ទដៃម៉ាកសាមសុង កំពុងទទួលបានការពេញចិត្តគាំទ្រកាន់តែខ្លាំងឡើងនៅក្នុងទី​ផ្សារកម្ពុជា ដូច្នេះហើយទើបខ្ញុំសម្រេចបើកហាងរបស់ទូរស័ព្ទដៃបន្ថែមទៀតនៅភ្នំពេញ។

លោក Seungho Choi បានថ្លែងថា «នេះជាសាខាទី៦ នៅភ្នំពេញ ឬជាហាងទូរស័ព្ទដៃសាមសុងទំនើបទី១០ នៅទូទាំងប្រទេសកម្ពុជា ដែលបាន​ដាក់លក់ផលិតផលគ្រឿងអេឡិចត្រូនិច ជាមួយនឹងការធានាពីក្រុមហ៊ុនសាមសុង។ បន្ថែមលើការគាំទ្រពីសំណាក់ម្ចាស់ហាងលក់រាយ និងអាជីករ​រាប់​ពាន់កន្លែង ដែលតែងតែផ្តល់ការគាំទ្រដល់ផលិតផលសាមសុង៕