(សៀមរាប)៖ អាជ្ញាធរអប្សរា បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយប្រកាសបិទបរិវេណទស្សនា មួយចំនួន នៅក្នុងប្រាសាទអង្គរវត្ដ សម្រាប់ព្រឹត្ដិការណ៍ ថតរូបអបអរសាទរខួបលើកទី២៥ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សេចក្ដីជូនដំណឹង របស់អាជ្ញាធរអប្សរា បានបញ្ជាក់ថា «ដើម្បីឲ្យការថតរូបនេះ ប្រព្រឹត្ដិទៅដោយរលូន អាជ្ញាធរអប្សរា នឹងរៀបចំបិទ បរិវេណទស្សនាមួយចំនួន នៅក្នុងប្រាសាទ អង្គរវត្តនាថ្ងៃសុក្រ ៥រោគ ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ពីម៉ោង១២៖០០ថ្ងៃត្រង់ ដល់ម៉ោង១៧៖៣០ ដូចមានផែនទីភ្ជាប់ជូន»

ព័ត៌មានលម្អិត សូមអានក្នុងសេចក្ដីជូនដំណឹង របស់របស់អាជ្ញាធរអប្សរា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖