(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានប្រតិកម្មយ៉ាងខ្លាំងក្លាបំផុត ចំពោះសម្តីញុះញង់ម្តងៗហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៊ី ដែលតែងតែបំផុសឲ្យកងទ័ពក្រោកឡើងតវ៉ាប្រឆាំង រាជរដ្ឋាភិបាល។
ជាមួយនឹងការប្រតិកម្មនេះ កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានប្រកាសប្តេជ្ញាដាច់ខាតការពារ សន្តិសុខសុវត្តិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រឆាំងដាច់ខាត កម្ចាត់ចោលជនទាំងឡាយណា ដែលមានបំណងធ្វើបដិវត្តន៍ពណ៌នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ។
នាយឧត្តមសេនីយ៍ទាំង២រូប សូមផ្តាំទៅទណ្ឌិត សម រង្ស៊ី ឲ្យបានដឹងផងថា «កងទ័ព កងអង្គរក្ស ទាំងអស់របស់កម្ពុជា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះកងទ័ពស្មោះស្ម័គ្រ ជានិច្ចជាមួយសម្តេចតេជោ ហ៊ុន សែន ទោះពួកគេត្រូវពលីជីវិតក៏ដោយ»។
ប្រតិកម្មនេះបន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ពីសំណាច់ច្បាប់សម្ងំលាក់ខ្លួន នៅប្រទេសនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានចេញមកអុជអាលជាថ្មីម្តងទៀត ឲ្យកងទ័ពបញ្ឈប់ការគាំទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមបញ្ជាក់ថា លោក សម រង្ស៊ី តែងចេញញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះ តែត្រូវបានកងទ័ពកម្ពុជាចេញ មកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ៕