Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: កម្មករជាង១០០នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ នៅរោងចក្រសម្លៀកបំពាក់ ក្នុងឃុំពត់ស ស្រុកបាទី ដោយសារពុលថ្នាំក្នុងរោងចក្រ

06-12-2017 11:06

(តាកែវ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំនៅខេត្តតាកែវ បានឲ្យដឹងនៅមុននេះបន្ដិចថា កម្មករ-កម្មការិនីកាត់ដេរសំលៀកបំពាក់ នៅឃុំពត់ស ស្រុកបាទី បានដួលសន្លប់ជាបន្ដបន្ទាប់រហូតដល់ជាង១០០នាក់ហើយ ដោយសារពុលក្លិននៅក្នុងរោងចក្រ។ នេះបើតាមការបញ្ជាក់ពី លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី។

បើតាមសេចក្ដីរាយការណ៍ បច្ចុប្បន្នកម្មកររោងចក្រដែលបានសន្លប់ទាំងនេះ កំពុងបញ្ជូនទៅសង្គ្រោះភា្លមៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាទី។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងជម្រាបជូននៅពេលបន្ដិចទៀតនេះ៕​