(ភ្នំពេញ)៖ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ និងលោកទេសរដ្ឋមន្រ្តី ហ៊ីម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃពុធ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ បាននិមន្ត យាង និងអញ្ចើញចូលរួមបើកកម្មវិធី ស្តីពីការប្រឡងធម្មទេសនា, សូត្របាតិមោក្ខ និងស្មូតធម៌បទ។
ក្នុងពិធីនេះផងដែរ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងលោកទេសរដ្ឋមន្រ្តី ហ៊ីម ឆែម ក៏មានព្រះបន្ទូល និងថ្លែងផ្តាំផ្ញើដល់បេក្ខសមណ និងបេក្ខជនដែល ប្រឡងធម្មទេសនា, សូត្របាតិមោក្ខ និងស្មូតធម៌បទ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០១៧។
នារសៀលថ្ងៃអង្គារ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ សម្តេចព្រះរាជា គណៈ លោក-លោកស្រី ជាប្រធានគណៈប្រយោគ គណៈកម្មការអនុគណកម្មការ ក៏បាននិមន្តយាង និងអញ្ចើញចូលរួមប្រជុំស្តាប់ការណែនាំ ស្តីពីការប្រឡងធម្មទេសនា, សូត្របាតិមោក្ខ និងស្មូតធម៌បទ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០១៧ផងដែរ។
ពិធីនេះ ធ្វើឡើងក្រោមព្រះអធិបតីភាព និងអធិបតីភាពសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ លោកទេសរដ្ឋមន្រ្តី ហ៊ីម ឆែម រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា៕