(ភ្នំពេញ)៖ ពិព័រណ៍ណូអែល នឹងត្រូវរៀបចំឡើង នៅផ្សារទំនើប Exchange Square ដែលមានការតាំងបង្ហាញផលិតផលជាង២០០មុខ ដោយមានការចូលរួមពីហាងសូកូឡា ផ្កា វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនជាង៣០ ដែលនឹងចូលរួមបញ្ចុះតម្លៃពិសេសទៅលើផលិតផលរបស់ខ្លួន សម្រាប់អបអរបុណ្យណូអែល និងកំឡុងពេលជិតឆ្លងឆ្នាំនាពេលខាងមុខនេះ។
ពិព័រណ៍ណូអែលនឹងប្រព្រឹតិ្ដទៅនៅថ្ងៃទី១៦និង១៧ ខែធ្នូ ចាប់ពីម៉ោង១០ព្រឹកដល់៨យប់។ ជាមួយនឹងការបញ្ចុះតម្លៃចាប់ពី១០%រហូតដល់៥០%លើមុខទំនិញជាច្រើនប្រភេទដែលត្រូវនឹងតម្រូវការយុវវ័យសម្រាប់រដូវការបុណ្យណូអែលខាងមុខនេះដែលមានដូចជា សូកូឡា ផ្កា វត្ថុអនុស្សាវរីយ៍ របស់ក្មេងលេង សំលៀកបំពាក់ ស្បែកជើង នាឡិកា គ្រឿងសម្អាង សៀវភៅ និងគ្រឿងតុបតែងជាច្រើនប្រភេទទៀត។
ទន្ទឹមនឹងនេះ រាល់ផលិតផលដែលធ្វើការកម្មង់ទិញនៅក្នុងស្ដង់ពិព័រណ៍ ឬពីហាង Crocs, Sneakers , Levi's, Yves Rocher, Pandora, Bering, Lucky Premium, theWarehouse និងហាងដទៃទៀតនៅក្នុងផ្សារទំនើប Exchange Square នឹងទទួលបានការវេចខ្ចប់ជាកាដូដ៏ស្រស់ស្អាតភ្លាមៗ ដោយឥតគិតថ្លៃសម្រាប់ជូនមនុស្សជាទីស្រលាញ់នៅក្នុងថ្ងៃបុណ្យណូអែល។
ជាសរុបមក អ្នកចូលរួមនឹងសប្បាយរីករាយជាមួយបរិយាកាសនៅក្នុងពិព័រណ៍ណូអែលដោយការដើរទិញទំនិញជាច្រើនមុខជាមួយការបញ្ចុះតម្លៃពិសេស ទស្សនាកម្មវិធីច្រៀងលេងកំសាន្តនៅលើឆាក មានចំណីអាហារជាច្រើនមុខជាមួយនឹងការស្ដាប់ភ្លេងកំដរ ការលេងហ្គេម ការចាប់រង្វាន់ និងការចែកកាដូ Free ពី Santa ជាមួយការតុបតែងយ៉ាងពិសេស។
កម្មវិធីនេះ រៀបចំដោយអនុស្សា សហការដោយ Exchange Square ៕