(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដាក់ការទទួល និងការដោះស្រាយពាក្យបណ្ដឹងតវ៉ា ឬ/និងពាក្យបណ្ដឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង នៅសាលសន្និសីទ គជប ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប។
សូមជម្រាបថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដាក់ការទទួល និងការដោះស្រាយពាក្យបណ្ដឹងតវ៉ា ឬ/និងពាក្យបណ្ដឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង នឹងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ៕