(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ យើងខ្ញុំទាំងអស់គ្នា ជាកម្លាំងនគរបាលជាតិទូទាំងប្រទេស សូមប្រតិកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះសម្តី ញុះញង់ម្តងៗហើយម្តងទៀតរបស់ទណ្ឌិត សម រង្ស៊ី ដែលតែងបំផុសឲ្យកម្លាំងប្រដាប់អាវុធក្រោកតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមផ្តាំទៅលោក សម រង្ស៊ី ឲ្យដឹងថា កម្លាំងនគរបាលជាតិទាំងអស់ បានប្តេជ្ញាប្តូរផ្តាច់ស្មោះត្រង់ គោរពតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បើទោះបីត្រូវពលីជីវិតក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ នឹងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានអះអាងថា «ពាក្យសម្តីដ៏ថោកទាបបំផុតរបស់ពូជសន្តានក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដើម្បីបំបែកបំបាក់ជាតិ បំផ្លាញសន្តិភាព បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ កម្លាំងនគរបាលជាតិទាំងអស់នៃកម្ពុជា សូមប្តេជ្ញាប្តូរផ្តាច់ស្មោះត្រង់គោរពតាមសម្តេចតេជោ ហ៊ុន សែន ដោយគ្មានងាករេនោះឡើយ»។
ប្រតិកម្មនេះបន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់សម្ងំនៅក្រៅប្រទេសនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញមកអុចអាល ជាថ្មីម្តងឲ្យកងទ័ពបញ្ឈប់ការគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។
សូមបញ្ជាក់ថា លោក សម រង្ស៊ី តែងចេញញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះ តែត្រូវបានកងទ័ពកម្ពុជាចេញ មកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ៕