Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទាហានទូទាំងកងពលតូចអន្ដរាគមន៍លេខ១ ផ្តាំទៅកូនក្បត់ជាតិទណ្ឌិត សម រង្ស៊ី កងទ័ពបង្កើតឡើងដោយសម្តេចតេជោ ទោះក្ស័យជីវិតក៏ស្មោះសម្តេចជានិច្ច ទោះត្រូវពលីជីវិតក៏ដោយ

05-12-2017 21:58

(កំពង់ឆ្នាំង)៖ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ ព្រមទាំងនាយទាហាន នាយទាហារង ពលទាហានទាំងអស់ នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រតិកម្មយ៉ាងខ្លាំងក្លាបំផុត ចំពោះសម្តីញុះញង់ម្តងៗហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៊ី ដែលតែងបំផុសឲ្យកងទ័ពក្រោកតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងការប្រតិកម្មនេះ កម្លាំងយោធាទូទាំងកងពលតូចអន្ដរាកមន៍លេខ១ បានផ្តាំទៅលោក សម រង្ស៊ី ថា កងទ័ពទាំងអស់របស់កម្ពុជា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះកងទ័ពស្មោះស្ម័គ្រជានិច្ចជាមួយសម្តេចតេជោ ហ៊ុន សែន ទោះពួកគេត្រូវពលីជីវិតក៏ដោយ។

ប្រតិកម្មនេះ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ពីសំណាច់ច្បាប់សម្ងំនៅក្រៅប្រទេសនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញមកអុចអាលជាថ្មីម្តងឲ្យកងទ័ពបញ្ឈប់ការគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។

ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បានបញ្ជាក់ប្រាប់ Fresh News នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះថា «ខ្ញុំសូមផ្តាំទៅអាកូនក្បត់ជាតិ អាទណ្ឌិត សម រង្ស៊ី ត្រូវដឹងឲ្យច្បាស់ពីសារបានរបស់កងទ័ពកម្ពុជា។ កងទ័ពទាំងអស់ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្កើតឡើងដើម្បីតស៊ូរំដោះប្រទេសជាតិ ចេញពីរបបវាលពិឃាត គ្រប់កាលៈទេសៈសម្តេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការផុតលេខរបស់កម្ពុជា ដូច្នេះកងទ័ពទាំងអស់បានបូជាជីវិត ដើម្បីការពាររាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ទោះបីក្នុងកាលៈទេសៈក៏ដោយ»។

សូមបញ្ជាក់ថា លោក សម រង្ស៊ី តែងចេញញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះ តែត្រូវបានកងទ័ពកម្ពុជាចេញ មកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ៕