(ភ្នំពេញ)៖ ស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរថៃហ្គ័រ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ដោយមានការអញ្ជើញចូលរួម ពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ គូស្វាមីភរិយាថ្មី ដែលបានឈ្នះរង្វាន់ចំនួន១០គូ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

ការប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នាសណ្ឋាគារ សូហ្វីតែល ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧ របស់ស្រាបៀរថៃហ្គ័រ រួមមានរង្វាន់ធំ រថយន្តស៊េរីទំនើប AUDI Q5 ឆ្នាំ ២០១៦ ដ៏ថ្មីសន្លាងចំនួន១ រង្វាន់ទូរសព័្ទ iPhone7 ចំនួន២រង្វាន់ ទូរទស្សន៍ Smart TV ចំនួន២រង្វាន់ និងទូរទឹកកក ចំនួន៥រង្វាន់ ដែលបានធ្វើការចាប់រង្វាន់ទាំងនេះនៅស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៧ កន្លងមកនេះ។

លោក ឈឹម រិទ្ធី និងអ្នកស្រី អ៊ុន ណៃ ដែលគូស្វាមីភរិយាមហាសំណាង ដែលបានឈ្នះរង្វាន់ធំរថយន្តស៊េរីទំនើប AUDI Q5 ឆ្នាំ ២០១៦ ដ៏ថ្មីសន្លាងមួយគ្រឿង ពីកម្មវិធីអាពាហ៍ពិពាហ៍ របស់ស្រាបៀរថៃហ្គ័រ បានមានថ្លែងថា ពួកគាត់ទាំងពីរមានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរថៃហ្គ័រ ហើយពួកគាត់បានបញ្ជាក់ថា ស្រាបៀរ ថៃហ្គ័រ ពិតជាបានប្រគល់រង្វាន់ជូនពួកគេ និងគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានឈ្នះរង្វាន់ ពីកម្មវិធីអាពាហ៍ពិពាហ៍ របស់ស្រាបៀរថៃហ្គ័រពិតប្រាកដមែន។

គួររម្លឹកផងដែរថា ស្រាបៀរថៃហ្គ័រ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានលក់ច្រើនជាង៧០ ប្រទេសដែលកំពុងទទួល បានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោកហើយជាពិសេស Tiger ជាស្រាបៀរដែលសក្តិសម បំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។

សម្រាប់ឆ្នាំ ២០១៧-២០១៨ នេះ អតិថិជនដែលជាវស្រាបៀរ Tiger និង Tiger Crystal សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ លោកអ្នកនឹងទទួលបានការ ផ្ដល់ជូនរង្វាន់ភ្លាមៗជាច្រើនដូចជា សៀវភៅកត់ចំណងដៃ និងប៊ិច ដ៏ស្រស់ស្អាត អាវរងាគូសេ្នហ៍ កាបូបធ្វើដំណើរ និងសន្លឹកឆ្នោតផ្សងសំណាង ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុន។

ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរ Tiger និងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយបទពិសោធន៍ដ៏រំភើបរីករាយនៃការជិះស្គីទឹកកក រួមជាមួយទឹកប្រាក់១,៥០០ដុល្លារ ចំនួន១៥ រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 011 222 400 ឬ011 333 500៕

ពិសាដោយការទទួលខុសត្រូវ!!