(ភ្នំពេញ)៖ រយៈពេល២ខែ កន្លងទៅនេះ ពោលគឺនៅខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៧ អគ្គលេខាធិការដ្ឋានចរាចរផ្លូវគោក បានរកឃើញយានយន្តល្មើសច្បាប់ ចំនួន២៥.៨៦៦គ្រឿង ក្នុងនោះនៅខែតុលា មានចំនួន១៤.៦៥៣គ្រឿង ស្មើនឹង១៣ភាគរយ និងនៅខែវិច្ឆិកា មានចំនួន១១.២១៣គ្រឿង ស្មើនឹង១០ភាគរយ។ នេះបើតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ក្នុងចំណោមយានយន្តល្មើសច្បាប់ប្រមាណ២,៥ម៉ឺនគ្រឿងនោះ អគ្គលេខាធិកាដ្ឋាននគរបាលចរាចរណ៍តផ្លូវគោក បានអប់រំម្ចាស់យានយន្ត បានចំនួន១៥.២៩០គ្រឿង ក្នុងនោះខែតុលា មានចំនួន៨.៣៣៥គ្រឿង ស្មើរនឹង៤៣ភាគរយ និងខែវិច្ឆិកា មានចំនួន៦.៩៥៥គ្រឿង ស្មើ៦២ភាគរយ។
ដោយអនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការ ដែលបានកំណត់ទទួលប្រាក់ពិន័យសរុបចំនួន ២៧១.២៨០.០០០រៀល ក្នុងខែតុលា មានចំនួន ១៤៩.១៥៥.០០០រៀល៕