Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតអាមេរិក រៀបចំពិធីភ្លក់ស្រាវីស្គីអាមេរិក នៅភ្នំពេញ និងសៀមរាប

05-12-2017 17:33

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកនៅភ្នំពេញ នឹងរៀបចំពិធីភ្លក់ស្រាវិស្គីអាមេរិក ដែលជាពិធីពិសេសមួយ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែធ្នូ និងនៅសៀមរាប នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក ដែលបណ្ដាញសារព័ត៌មាន Fresh News ទទូលបាននៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

ពិធីនេះ បង្ហាញពីស្រាវីស្គីល្អៗ របស់អាមេរិក ដែលត្រូវបានដាក់លក់សព្វថ្ងៃនេះ នៅលើទីផ្សារ។ ពិធីទាំងនេះ នឹងមានការចូលរួមនៃអ្នកនាំចូល អ្នកចែកចាយអ្នកលក់រាយ អ្នកជំនាញ លាយស្រា ព្រមទាំងអ្នកចូលចិត្តស្រា ដើម្បីស្វែងយល់ថា ហេតុអ្វីក៏ផលិតផល របស់អាមេរិក គឺជាជំរើសរបស់អ្នកប្រើប្រាស់នៅទូទាំងសាកលលោក។

តាមការប្រកាស, អ្នកចូលរួម នឹងមិនត្រឹមតែបានភ្លក់ស្រាម៉ាកល្បីរបស់អាមេរិកតែប៉ុណ្ណោះទេ តែថែមទាំងបានឃើញអ្នកលាយស្រាធ្វើបង្ហាញឲ្យឃើញ និងដឹងពីប្រវត្តិនៃសា្រវីស្គីរបស់អាមេរិក ថែមទៀតផង។ លើសពីនេះទៀត ស្ថានទូតបានធ្វើជាដៃគូជាមួយក្រុមហ៊ុន Uber នៅភ្នំពេញដើម្បីជូន ភ្ញៀវទៅមកដល់គោលដៅរបស់គេដោយសុវត្ថិភាព។

បើយោងតាមក្រុមប្រឹក្សាស្រាបិតស្រានាំចេញរបស់សហរដ្ឋអាមេរិក ក្នុងពិភពលោកមានតំលៃជាង ១,៤ ពាន់លានដុល្លារ នៅឆ្នាំ២០១៦ ហើយមានកំណើននៅក្នុងទសវត្សកន្លងទៅនេះ ដោយសារមានការ និយមកាន់តែច្រើន កំណើននៃកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបើក ចំហរទីផ្សា។

ផលិតផលស្រាវីស្គីអាមេរិកម៉ាកល្បីជាងគេ គឺស្រាវវីស្គី Bourbon និង Tennessee ដែលត្រូវបាននាំចេញ ដោយទឹកប្រាក់បានពីការនាំចេញស្រានេះ មានតំលៃជិត១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៦។ អ្វីដែលជំរុញកំណើននៃការលក់នេះ គឺតំរូវការក្នុងសាកលលោកនៃស្រាលាយដែលមានម៉ាកល្បីៗ។

សម្រាប់រាជធានីភ្នំពេញ ពិធីនេះនឹងប្រព្រឹត្តទៅនៅហាងកាហ្វេ Hard Rock Café (ជាន់ទី២ អាគារ Exchange Square) នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧៖៣០យប់៕