(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចមិនអនុញ្ញាតឱ្យ លោក រ៉ុង ឈុន រួមទាំងសហជីព និងតំណាងសង្គមស៊ីវិល មួយចំនួន ចូលជួបលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនោះទេ។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានដាក់លិខិតទៅ សាលាដំបូងរាជធានីភ្នំពេញ ស្នើសុំជួបសួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ (ពន្ធនាគារត្រពាំងផ្លុង) នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ៕