(ភ្នំពេញ)៖ ក្រុមហ៊ុន The house of Samsonite ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំពិធីសម្ភោធជាផ្លូវការ ហាង «SAMSONITE» ដែលមានលក់ ផលិតផលវ៉ាលី នាំចូលពីប្រទេសអាមេរិក ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប Exchange Square ជាន់ផ្ទាល់ដី។
លោកស្រី លី អាលីន អគ្គនាយិកានៃក្រុមហ៊ុន The house of Samsonite ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ហាង «SAMSONITE»នេះ គឺមានគោលបំណង ដើម្បីផ្ដល់ភាព ងាយស្រួល ដល់អតិថិជន ជាពិសេស ប្រជាជនកម្ពុជា ផ្ទាល់ដែលនិយមប្រើប្រាស់ នូវផលិតដែលមានគុណភាពល្អ និងមានការទទួលស្គាល់ជាអន្ដរជាតិ។
កញ្ញា រស្មី ពុទ្ធា ដែលជាអ្នកគ្រប់គ្រងប្រតិបត្តិ នៅហាង «SAMSONITE» បានឲ្យដឹងថា ផលិតផល SAMSONITE បានមកដល់ប្រទេសកម្ពុជា គឺជាមួយនឹងតម្លៃសមរម្យ មិនចាញ់ និងប្រទេសជិតខាងនោះទេ និងម៉្យាងទៀតនោះ ផលិតផលនេះ អាចប្រើប្រាស់បានគ្រប់វណ្ណៈ គ្រប់វ័យ។
កញ្ញាបានបញ្ជាក់ថា «ហេតុផលដែលធ្វើឲ្យនាងខ្ញុំ សម្រេចចិត្តយកផលិតផល SAMSONITE នេះ មកប្រទេសកម្ពុជា ដោយសារតែមើលឃើញនូវតម្រូវរបស់ ប្រជាជនកម្ពុជាគួរសម ហើយណាមួយទៀត នៅប្រទេសកម្ពុជា មិនទាន់សូវមានកន្លែងណា ដែលអាចឲ្យយើងមានភាពងាយស្រួល ក្នុងការលក់ផលិតផល ដែលមានគុណភាព និងតម្លៃសមរម្យបែបនេះ ដូច្នោះហើយ បានជានាងខ្ញុំសម្រេចយក ផលិតផល SAMSONITE នេះ មកប្រទេសកម្ពុជា»។
សូមជម្រាបថា ក្នុងថ្ងៃបើកសម្ភោធជាផ្លូវការ ហាង «SAMSONITE» នេះផងដែរ ក៏មានការបញ្ចុះតម្លៃពិសេស ពី៣៥ភាគរយ ទៅ៥០ភាគរយ រយៈពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧៕