(សៀមរាប)៖ លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រី និងបុគ្គលិកនៃអង្គភាពមួយនេះទៅចូលរួមបុណ្យសពលោក ព្រំ ដាម៉ូ ជាសន្តិសុខប្រចាំភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ក្រោយទទួលមរណភាពដោយសារខ្យល់គរ កាលពីថ្ងៃទី០៣ ខែធ្នូ រួមជាមួយថវិកាចូលរួមពិធីបុណ្យមួយចំនួនផងដែរ។
លោកអគ្គនាយកបានសម្តែងនូវសេចក្តីសោកស្តាយ និងទុក្ខក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ប្តីជាទីស្រឡាញ់ លោកឪពុកជាទីគោរព និងសាច់សាលោហិតជាទីនឹករឭក ក្នុងនោះលោកក៏បានប្រគល់ថវិកាផ្ទាល់របស់អាជ្ញាធរជាតិអប្សរាចំនួន ៤លានរៀល ជួយដល់គ្រួសារសព រួមនឹងថវិកាផ្សេងៗទៀតនៃក្រុមការងារអាជ្ញាធរជាតិអប្សរា៕