(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមហ៊ុនទឹកបរិសុទ្ធ «អរុណា» របស់កម្ពុជាលើកដំបូងមានគុណភាពលំដាប់ពិភពលោក បានបើកសម្ពោធជាផ្លូវការ ដែលមានទីតាំងស្ថិតនៅ តាមផ្លូវជាតិលេខ១ ផ្លូវព្រែកសំរោង ចូលតាមផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីបើកសម្ភោធនេះប្រព្រឹត្តឡើងក្រោមវត្តមាននាយកឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងលោកស្រី គឹង ចាន់ឌី គន់ គីម និងលោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហ៍កម្មរ៉ែ និងឋាមពល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន លោកស្រី សុខា គង ពិសី និងដៃគូចែកចាយតាមដេប៉ូគ្រប់ រាជធានី-ខេត្តទូទាំងប្រទេស។

ទឹកបរិសុទ្ធ «អរុណា» បានប្រើប្រាស់បច្ចេកវិទ្យាអាល្លឺម៉ង់ ចុងក្រោយបំផុតមាននីតិវិធីបច្ចេកទេសដ៏ទំនើប លើគ្រប់សង្វាក់ផលិតកម្មទាំងមូល ដើម្បីបំពេញនូវសេចក្តីត្រូវការខ្ពស់របស់អតិថិជន និងសន្ទុះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។ ចាប់ពីការបន្សុតទឹកបានស្អាតដោយប្រព័ន្ឋ Ultra Filtration និងឆ្លងកាត់តាមប្រព័ន្ឋសម្លាប់មេរោគ Ozone យើងមានការផ្លុំដប និងបានសំអាតតាមប្រព័ន្ធស្វ័យប្រវត្តិហើយមានច្រក និងវិចខ្ចប់ តាមដំណាក់កាលនីមួយៗ យ៉ាងហ្មត់ចត់។ ក្រុមហ៊ុនទឹកបរិសុទ្ធ «អរុណា» បានផ្គត់ផ្គង់ទឹកបរិសុទ្ឋធម្មជាតិ ដែលមានគុណភាណខ្ពស់បំផុត តាមរយ:ការប្រើបច្ចេកទេសវិទ្យាបរិក្ខារ និងម៉ាស៊ីនចំរុះកម្រិតពិភពលោកក្រោមកិច្ចប្រតិបត្តិការ ដោយបុគ្គលិកជំនាញពីមន្ទីរពិសោធន៍។

ក្រុមហ៊ុនទឹកបរិសុទ្ធ អរុណា បង្កើតឡើងក្នុងគោលបំណងនាំយកទឹកស្អាតរបស់ប្រទេសកម្ពុជា ដែលប្រកបដោយសុខមាលភាពមកជូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ «អរុណា» បានប្តេជ្ញាក្នុងការច្នៃប្រឌិត និងសិក្សានូវតម្រូវការជាចាំបាច់ ក្នុងការបង្កើតផលិតផល និងសេវាកម្ម ដែលឆ្កើតតបទៅនឹងតម្រូវការរបស់អតិថិជនទូទៅ។ លើសពីនេះ ទឹកពិសារបរិសុទ្ធធម្មជាតិ «អរុណា» មានសមាសធាតុផ្សំសម្រាប់ទ្រទ្រង់រាងកាយ និងជាជម្តើសដ៏ស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ។

ប្រវត្តិនៃការកករកើតទឹកបរិសុទ្ធ «អរុណា» ត្រូវបានដកស្រង់ចេញពីវប្បធម៌សិល្បៈបុរាណខ្មែរ រឿង (មុនី្នមេខាឡា) ដែលជាតំណាងនៃការបង្កើត ប្រភពទឹកផ្តល់ភាពត្រជាក់ត្រជុំ សិរីសួស្តីអំណោយផល និងការលូតលាស់ ព្រមទាំងផ្តល់ជ័យជម្នះ នៃដំណើរជីវិត។ លើសពីនេះទៅទៀត កំណកំណើតទឹកក្នុងសម័យដ៏អាថ៌កំបាំង ដែលព្រៃព្រឹក្សាមិនត្រឹមតែជាជម្រក នៃម្រឹគគីម្រឹគាប៉ុណ្ណោះទេ តែក៏ជាឋានរបស់ព្រះនាង និងតាឥសី។ បន្ទាប់មកទឹកវេទមន្ត ក៏បានបង្កើតចេញតាមរយ:ការប្រយុទ្ធគ្នារវាងមេឃា និងផែនដីស្នូលផែនដីដោយអាទិទេព មួយអង្គនាំអោយមានសន្តិភាព និងកម្លាំងខ្លាំងក្លាមនុស្សគ្រប់គ្នា។

លោកនាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមអ្នកទទួលទានទឹកបរិសុទ្ធ «អរុណា» សូមគាំទ្រដល់ស្នាដៃកូនខ្មែរយើង ដោយសារតែក្នុងរយៈពេល ៨ខែនេះ ទឹកបរិសុទ្ធ «អរុណា» បានចរាចរលក់ដល់ចុងកាត់មាត់ញ៉កនៃតំបន់អន្លង់វែង។

ក្នុងឱកាសនោះដែរ ក៏មានការចាប់រង្វាន់ជូនដល់អតិថិជន តំណាងដេប៉ូចចែកចាយទឹកបរិសុទ្ធ អរុណាដើម្បីជាការលើកទឹកចិត្តដល់បងប្អូនអាជីវករ ទូទាំងប្រទេសផងដែរ៕

\