(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំជួបសួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែទី៣ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩៖៣០នាទីព្រឹក។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ចៅក្រមស៊ើបសួរកំពុងពិនិត្យមើលករណីនេះ។