(ភ្នំពេញ)៖ ដោយសម្លឹងឃើញនៅកំណើនប្រជាជន និងតម្រូវការលំនៅឋាន មានការកើនឡើង ក្រុមហ៊ុន Urban Living Solution បានចាប់ផ្តើមលក់គម្រោងខុនដូ និង ហ្សប់ហោស៍ដែលមានឈ្មោះថា «Urban Loft» ដើម្បីផ្គត់ផ្គង់ផ្តោតលើតម្រូវការជីវភាព របស់ប្រជាជន។
ការរស់នៅដែលពោពេញទៅដោយភាពសំបូរបែប ជាកត្តាសំខាន់បំផុត នៃការបង្កើតគម្រោងនេះឡើង ដែលក្នុងនោះរួមមាន សេវាប្រើប្រាស់ចម្រុះដូចជា អាងហែលទឹកដ៏ធំទូលាយ កន្លែងហាត់ប្រាណ កន្លែងធ្វើការរួម (Co-working space) បន្ទប់បណ្ណាល័យ កន្លែងមើលថែទាំកុមារ សួនសួនកណ្តាលអាកាស កន្លែងអាំងសាច់ និង បន្ទប់ប្រារព្ធពិធីផ្សេងៗ។ គម្រោងខុនដូ Urban Loft មានអគារចំនួន២កម្ពស់ ២០ជាន់ និងផ្ទះ១៨២យូនីត ទំហំចាប់ពី ៦០ម៉ែត្រការ៉េឡើងទៅ និងចំណតរថយន្តចំនួន ១៧៧កន្លែង។
ក្នុងឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុននឹងលក់ជូនតម្លៃពិសេស ចាប់ពី ៤២៣ដុល្លារ ក្នុងមួយខែជាមួយការផ្តល់ជូនគ្រឿងសង្ហារឹមផ្សេងៗ និងការឈ្នះរង្វាន់ដ៏អស្ចារ្យ។
លោកអ្នកអាចអញ្ជើញទៅទស្សនាផ្ទះគំរូ ដែលស្ថិតនៅក្នុងតំបន់ពាណិជកម្ម ទីតាំងតាមបណ្តោយមហាវិថីឧកញ៉ា ម៉ុង រិទ្ធី ដែលមានចំងាយត្រឹមតែ ៥នាទីពីផ្សារ AEON២ និងផ្សារទំនិញដ៏ធំ MAKRO ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 092 887 226៕